បើទោះបីជាកម្ពុជា អស់ឱកាសឈានទៅវគ្គបន្តក្នុង​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយធ្លាក់ត្រឹមវគ្គជម្រុះពូល A បន្ទាប់ពីចាញ់ថៃ ក្នុងលទ្ធផល ៣-១ នៅពហុកីឡដ្ឋាន Thammasat ខេត្ត Pathum Thani។

គ្រាប់បាល់របស់កីឡាករ សៀង ចន្ធា ស៊ុត​ចូល​ក្រុម​ជម្រើសជាតិ​ថៃ​ ក្នុងការប្រកួត​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022 កាលពី​ល្ងាច​មិញ ​គឺ​ជា​គ្រាប់​បាល់​ទី១ របស់​ក្រុមជម្រើស​ជាតិ​កម្ពុជា រយ:ពេល​៥១ឆ្នាំមក​នេះ។

សម្រាប់​ឈុតធំកម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ជួបថៃ​តាំង​ពី​ឆ្នាំ១៩៥៧ ជំនួប​៦លើក កម្ពុជាមិន​ដែល​យក​ឈ្នះ​ថៃ​បាន​ឡើង​ដោយ​ធ្លាប់​ស្មើ​ម្ដង​នៅ​ឆ្នាំ១៩៧១ លទ្ធផល ១-១ ប្រកួតព្រឹត្តិការណ៍ South East Asian Peninsula Games នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្រាប់លទ្ធផលប្រកួត​ល្ងាច​មិញ​នេះ តារាងចំណាត់ថ្នាក់ប្រចាំពូល A៖ ថៃ ៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ កំពូលតារាង, ឥណ្ឌូនេស៊ី ៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ, កម្ពុជា ៤ប្រកួត ឈ្នះ២ និងចាញ់២ មាន៦ពិន្ទុ, ហ្វីលីពីន ៤ប្រកួត ឈ្នះ១ និងចាញ់៣ មាន៣ ពិន្ទុ, ប្រ៊ុយណេ ៤ប្រកួត ចាញ់ទាំង៤ មាន០ពិន្ទុ។

ប្រវត្តិជំនួប៧ប្រកួត​កន្លង​មក​កម្ពុជា-ថៃ៖

  • ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥៧៖ កម្ពុជា ០-៣ ថៃ ប្រកួត Merdeka Tournament
  • ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៦៤៖ កម្ពុជា ០-១ ថៃ ប្រកួត Merdeka Tournament
  • ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧១៖ កម្ពុជា ១-១ ថៃ ប្រកួត South East Asian Peninsula Games
  • ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥៖ កម្ពុជា ០-៩ ថៃ ប្រកួត South East Asian Games
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៧៖ កម្ពុជា ០-៤ ថៃ ប្រកួត South East Asian Games
  • ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០១៖ កម្ពុជា ០-៧ ថៃ ប្រកួត South East Asian Games
  • ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣៖ កម្ពុជា ១-៣ ថៃ ពានរង្វាន់ AFF Championship៕

Share.