ការប្រកួតកីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី វគ្គសន្សំពិន្ទុ​តាម​ពូល​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី៣ហើយ ដោយ​ក្រុមកម្ពុជា​នឹង​ជួបក្រុម Incendio Supremacy របស់តួកគី និង​ក្រុម​ការ​ពារ​តំណែងជើង​ឯក​ឆ្នាំចាស់គឺ Blacklist International របស់ហ្វីលីពីន​។

ឆ្លងកាត់ការប្រកួតថ្ងៃទី១នៃវគ្គប្រកួត​ជម្រុះ​តាម​ពូល​ក្រុម Burn X Flash កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ចាញ់ក្រុម Facon E-Sports របស់​មីយ៉ាន់​ម៉ាក្នុងវគ្កជម្រុះ​ក្នុង​ពូលថ្ងៃទី១។ នៅការ​ប្រកួត​ថ្ងៃ​នេះក្រុម Burn X Flash នឹង​ត្រូវ​ជួប​ក្រុម Incendio Supremacy របស់តួកគី នៅម៉ោង ៣:០០នាទីរសៀល និងបន្ត​ជួប​ក្រុម​ខ្លាំង Blacklist International របស់ហ្វីលីពីន នៅម៉ោង ៥:០០នាទីល្ងាច។

ការប្រកួត​នៅ​ថ្ងៃ​នេះ​ក៏​​មាន​ការប្រកួត​៤គូរផ្សេង​ទៀត ដែល​ចាប់​ផ្ដើម​ពី​ម៉ោង ២:នាទី​រសៀល​តទៅ រហូត​ដល់​ម៉ោង ៧:នាទីយប់។ សម្រាប់ការ​ Live ប្រកួត​នេះ​​អាច​ធ្វើ​ការ​ទស្សនា​តាម​រយ:ផេក MPL Cambodia ជាខេមរភាសា។​

សូម​បញ្ជាក់​ថា ការប្រកួតជម្រុះក្នុង​ពូលគឺជាដំណាក់កាលវគ្គសន្សំពិន្ទុ ចាប់ពីថ្ងៃទី១ ដល់ទី៤ ដើម្បីជ្រើសរើសយក​ក្រុមលេខ១ លេខ២ ក្នុង​ពូលដើម្បីឡើង​ទៅ​ Upper Bracket (ចាញ់​​ធ្លាក់​មក Lower Bracket) ក្រុមលេខ៣ លេខ៤​ ក្នុង​ពូលនិងធ្លាក់មក Lower Bracket (វគ្គចាញ់ធ្លាក់ ឈ្នះវគ្គបន្ត) ចាប់ពីថ្ងៃទី៧ ដល់ទី១៦ ខែមករា ឆ្នាំ២០២៣។

សម្រាប់ក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A ដែលមានក្រុម Blacklist International របស់ហ្វីលីពីន​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំចាស់។

ក្រុមកម្ពុជាស្ថិត​នៅ​ក្នុង​ពូល A រួម​មាន៖

  • Blacklist International (ហ្វីលីពីន)
  • Burn X Flash (កម្ពុជា)
  • Falcon Esports (មីយ៉ាន់ម៉ា)
  • Incendio Supremacy (តួកគី)

ការប្រកួតព្រឹត្តិការណ៍អន្តរជាតិជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មានក្រុមកីឡាករ E-Sports ចំនួន​១៦ក្រុមមក​ពីប្រទេសផ្សេងៗ​ទូទាំ​ពិភព​លោក​ចូល​រួម ដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែល​នឹង​ត្រូវ​បែង​ចែក​ទៅ​តាម​ចំណាត់ថ្នាក់៕

Share.