សិល្បៈ​ជាតិ​៖ ​កាល​ពី​ថ្ងៃ​ទី​២ ខែ​​មករា ឆ្នាំ​២០២៣​ តារា​ចម្រៀង​យុវវ័យ​ដ៏​​សោភា​ រ៉េត ស៊ូហ្សាណា បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយ​នឹង​កូន​ប្រុស​ទីពីរ​​ឧកញ៉ា​ ព្រាប សុវត្ថិ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បែក​ចេញ​ជា​២​សំឡេង​គឺ​មាន​ទាំង​អ្នក​សប្បាយ និង​អ្នក​កើត​ទុក្ខ​។

រូបភាព​ពីរ​សន្លឹក​ដើម​ឆ្នាំ​២០២៣​ ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នេះ​ ក៏មាន​ការចាប់​អារម្មណ៍​ពី​ប៉ា​ប៉ា​កូនពីរ​ ពិធីករ​ល្បីឈ្មោះ​ ជា​ វណ្ណារិទ្ធផង​ដែរ ដោយ​លោក​បាន​ចូល​មក​សួរ​ក្រោម​រូបភាពនោះ​ថា​៖ «Private ដល់​អង្កាល់​២​នាក់​ហ្នឹង​»។ ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​នេះ​សាមី​ខ្លួន​បាន​សរសេរថា​៖ «អត់ដឹង​ផង​បង» ខណៈ​ពិធីករ​ប្រចាំ​ទូរទស្សន៍​ហង្សមាស​​អ្នក​នាង​ ចាន់​ កែវ​និមល បាន​ចូល​មកជួយ​ រ៉េត ស៊ូហ្សាណាដែរ​ថា​៖ «មនុស្ស​ចាស់​រក​រឿង​កូន​ក្មេង​ចឹង​?»

ក្រៅ​ពី​មាន​​ការ​ចូល​មក​បញ្ចេញ​ចំណាប់​អារម្មណ៍​របស់​ពិធីករ​ខាង​លើ​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ចូល​មក​បង្ហាញ​ការ​យល់​ឃើញ​ថា​ «ដូច​ការ​សង្ស័យ​មែន​» ខណៈ​ដែល​អ្នក​ដែល​លួច​បេតី​តារា​ទាំង​ពីរ​ដួង​នេះ​បាន​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​និង​ខូច​ចិត្ត​។

ថ្វី​ត្បិត​តែឧស្សាហ៍​មាន​រូប​គូ​ឱ្យ​អ្នក​គាំទ្រ​កើត​ចិត្ត​សង្ស័យ​ថា​​តារា​ចម្រៀង​យុវវ័យ​មួយ​គូ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​លើស​ពី​មិត្ត​រួម​ការងារ​ ប៉ុន្តែ​សាមី​ខ្លួន​ទាំង​ពីរ​នេះ​មិន​បាន​បញ្ជាក់​ឬ​បកស្រាយ​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​នោះ​ឡើយ​ ដូច្នេះ​អ្នក​គាំទ្រ​មាន​តែ​រងចាំ​តាមដានជាបន្ត​ទៀត​ នៅពេល​ណា​ទើប​ ហ្សាណា ​និង ​មុនី​នាគ​ ឈប់​ Private ទៀត៕

Share.