នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសចែកផ្លូវជាមួយអតីតខ្សែបម្រើកណ្តាលភ្នំពេញក្រោន កូនខ្មែរកាត់-បារាំង ប៉ាក់ កែវម៉ូនី ក្រោយចប់លីគលំដាប់ទី២ Cambodia League 2 រដូវកាល ២០២២។

ខ្សែបម្រើកណ្តាលវ័យ២៨ឆ្នាំរូបនេះ បានចាប់ផ្តើមលេងបាល់ទាត់ក្នុងវ័យ ៦ឆ្នាំ ជាមួយក្លិប Nosiy Le Grand នៅប្រទេសបារាំង និងវិវត្តន៍ ខ្លួនក្លាយជាកីឡាករអាជីពក្នុងក្លិប Senart-Moissy នៅឆ្នាំ ២០០៨-២០១៦ ដោយធ្លាប់ធ្វើតេស្ត ជាមួយក្លិប Feltham FC របស់អង់គ្លេស។

កីឡាករ ប៉ាក់ កែវម៉ូនី​ អាចនិយាយ៤ភាសា៖ ខ្មែរ, អង់គ្លេស, បារាំង និងអេស្ប៉ាញ ក៏ធ្លាប់ចុះកិច្ចសន្យាជាមួយក្លិប San Clue Barcelona នៅប្រទេសអេស្ប៉ាញចំនួន២រដូវកាលចន្លោះឆ្នាំ ២០១៦-១៨៕

Share.