យោងតាមសេចក្ដីប្រកាសរបស់ផលិតកម្មដែលគ្រប់គ្រងលើក្រុមចម្រៀង SEVENTEEN បានប្រកាស មីនីអាល់ប៊ុមទី៨របស់ក្រុមនេះត្រូវព្យួរការចេញ ខណ:សកម្មភាពផ្សព្វផ្សាយផ្សេងៗត្រូវបានពន្យារដោយសារមានសមាជិក ក្នុងពេលថតនោះមានវិជ្ជមានកូវីដ-១៩។

នៅថ្ងៃទី១៥ មិថុនា សមាជិក SEVENTEEN បានចូលរួមថតដើម្បីត្រៀមផ្សព្វផ្សាយមីនីអាល់ប៊ុមទី៨ ដោយក្នុងនោះមានសមាជិកម្នាក់របស់ HYBE ដែលនៅក្នុងពេលថតនោះបានតេស្តវិជ្ជមានកូវីដនៅថ្ងៃទី១៨ មិថុនា និងម្នាក់ទៀតនៅថ្ងៃទី១៩ មិថុនា។

នាថ្ងៃទី១៧ នៅពេលករណីទីមួយមានចេញរោគសញ្ញា សមាជិក SEVENTEEN បានធ្វើការតេស្តដោយខ្លួនឯងតាមរយ:ឧបករណ៍តេស្តដហើយលទ្ធផលចេញមកអវិជ្ជមាន។ ព្រឹកថ្ងៃទី១៨ មិថុនា សមាជិកទាំងអស់បានធ្វើតេស្ត PCR មួយទៀតហើយលទ្ធផលនៅតែដដែល។ ខណ:នេះសមាជិកគ្រប់រូបមិនមានអាការ:គ្រុន ឬពិបាកដកដង្ហើមនោះទេ។

បុគ្គលិកដែលចូលរួមថតកាលពីថ្ងៃទី១៥ តេស្តអវិជ្ជមានទាំងអស់លើកលែងតែ២ នាក់ដែលតេស្តវិជ្ជមានខាងលើនោះ។

យ៉ាងណាមិញអាជ្ញធរការពារជំងឺបានបញ្ជាឲ្យអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដនៅថ្ងៃថតនោះធ្វើចត្តាឡីស័កពីថ្ងៃទី១៩ រហូតដល់២៩ ខែមិថុនានេះ។

ដូច្នេះរាល់សកម្មភាពទាំងអស់របស់ SEVENTEEN ត្រូវព្យួរទាំងអស់ រហូតដល់បញ្ចប់ការធ្វើចត្តាឡីស័កទើបអាចដឹងបានថានឹងធ្វើអ្វីជាបន្តទៀត។

ខណ:នេះខាងផលិតកម្មកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់បុគ្គលិក ក៏ដូចជាតារាចម្រៀងរបស់ខ្លួន ជាពិសេសបន្តធ្វើតាមការណែនាំរបស់អាជ្ញាធរយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត៕

Share.