សិល្បៈអន្តរជាតិ៖ ក្រោយផ្ទុះដំណឹងស្នេហារបស់ Super Star លំដាប់ទីមួយប្រទេសថៃ Aum Patchrapa និងបុរសគូស្នេហ៍ជាសេដ្ឋីដើរដល់ផ្លូវបែកដោយសារតែមានបាតដៃទីបីនោះ មានតម្រុយបានទម្លាយមកថាគឺជាតារាសម្ដែងមានឈ្មោះអក្សរកាត់ «M» ប៉ុន្តែអ្នកដែលត្រូវបានគេសង្ស័យថាជាបាតដៃទីបីនោះគឺ Matt សង្សារ Songkran អតីតស្វាមី Aff។
ពិតណាស់ស្នេហារយៈពេល៥ឆ្នាំរវាង Aum និង Hi-So POK បានចប់សព្វគ្រប់ហើយ នេះបើតាមការបញ្ជាក់របស់ភាគីខាងប្រុស ដោយលោកឱ្យហេតុផលថាគឺជាការស្ម័គ្រចិត្តរបស់ភាគីទាំងសងខាង។ អតីតសង្សារ Aum បានលើកឡើងថារយៈពេលសេពគប់គ្នាលោកស្រលាញ់ និងផ្ដល់កិត្តិយសដល់គូស្នេហ៍ខ្លាំងណាស់ លោកមិនដែលសូម្បីតែគិតក្បត់ឬលួចមានថ្មី ព្រោះ Aum ជានារីល្អម្នាក់ស្រលាញ់គ្រួសារលោក រយៈពេលកន្លងមកអ្នកទាំងពីរបានឆ្លងកាត់រឿងរ៉ាវជាច្រើនទាំងសុខនិងទុក្ខជាមួយគ្នា។
លោក Pok បានបន្ថែមទៀតថាលោកមិនសប្បាយចិត្តនោះឡើយដែលរឿងស្នេហាទាំងពីររបស់លោក ធ្វើឱ្យមានប៉ះពាល់ដល់បុគ្គលទីបី ទាំងដែលមិនបានដឹងរឿងរ៉ាវអ្វីទាំងអស់ត្រូវមកក្ដៅក្រហាយព្រោះតែរឿងរបស់លោក។
ដំណឹងបាតដៃទីបីនេះបានបែកធ្លាយដោយសារមានអ្នកឃើញតារាស្រី Matt បានដើរជាមួយ Hi-So Pok ថែមទាំងកាន់ដៃគ្នាទៀតផង នៅពេលដែលគេចូលទៅសួរតារាស្រីរូបនេះបានឆ្លើយតបថាដោយសារតែខ្លាចវង្វេង ប៉ុន្តែចម្លើយនេះមិនត្រូវបានគេជឿនោះឡើយ។
តំណាងរបស់ភាគី Matt បានចេញមកបដិសេធពីដំណឹងចចាមអារ៉ាមស្នេហានេះដោយអះអាងថា Matt និងសង្សារ នៅស្រលាញ់គ្នាស្អិតល្មួត ខណៈដែល Matt បានឆ្លើយថារវាងនាងនិងលោក Pok គ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះ។ ទោះជាមានចម្លើយបែបនេះក្ដីគ្រប់គ្នានៅតែមិនទាន់ជឿសម្ដីរបស់ Matt នោះឡើយព្រោះកន្លងមកតារាស្រីរូបនេះក៏ធ្លាប់បដិសេធថាខ្លួននិង Songkran គ្រាន់តែជាមិត្តធម្មតាដែរ នៅពេលបែកធ្លាយដំណឹងនាងគឺជាជនទីបីដែលបំបែកបំបាក់គ្រួសារ Aff និង Songkran នាពេលកន្លងមក។
ប្រភព៖ បរទេស