វគ្គ​ជម្រុះ​ពូល Aនៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 បាន​បញ្ចប់​ការ​ប្រកួត​​ទៅ​ហើយ​ដោយ​ក្រុម​អ៊ីតាលី វ៉ែល ដឹកដៃ​គ្នា​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​ជា​បន្ត ហើយ​ក្រុម​ស្វីស រង់ចាំ​មើល​កៅអី​ចំណាត់​ថ្នាក់​លេខ៣​ល្អ ដែល​ធៀប​នឹង​ពូល​ផ្សេងៗ ខណៈ​ក្រុម​ទួរគី បាន​ហាល​អាវ​ត្រឹម​វគ្គ​នេះ។

លទ្ធផល​ប្រកួត​បិទ​ពូល​នៅ​យប់​ថ្ងៃ​អាទិត្យ នេះ​​មាន៖
-ស្វីស ៣-១ ទួរគី
-អ៊ីតាលី ១-០ វ៉ែល

ចំណែក​កម្មវិធី​ប្រកួត​បិទ​ពូល B និង C នៅ​យប់​ថ្ងៃ​ចន្ទ ចូល​ថ្ងៃ​អង្គារ នេះ​មាន​៤គូ៖
-អ៊ុយក្រែន Vs អូទ្រីស នៅ​ម៉ោង​១១​យប់
-កោះ​ម៉ាសេដូនី Vs ហុល្លង់ នៅ​ម៉ោង​១១​យប់
-រុស្ស៊ី Vs ដាណឺម៉ាក ម៉ោង​២យប់
-ហ្វាំងឡង់ Vs បែលហ្សិក

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.