ក្លិបបាល់ទាត់អាយ អេស អាយ ដង្កោសែនជ័យ បានប្រកាសចែកផ្លូវជាមួយកីឡាករ៣រូបទៀតគឺ កីឡាករ សេង សារ៉ាវុធី, កីឡាករ អ៊ុំ កុម្ភៈ និងកីឡាករ ខឹម សុរ៉ាឌី។

ចូល​ឆ្នាំ២០២៣ គិតត្រឹម​ថ្ងៃ​នេះក្លិបបាល់ទាត់អាយ អេស អាយដង្កោសែនជ័យ បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយកីឡាករចំនួន៥រូបហើយគឺ កីឡាករ ឈិន ឆៃនុត, កីឡាករ ប៉ាក់ កែវម៉ូនី, កីឡាករ សេង សារ៉ាវុធី, កីឡាករ អ៊ុំ កុម្ភៈ និងកីឡាករ ខឹម សុរ៉ាឌី។

គួរំលឹកថាកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់អាយ អេស អាយដង្កោសែនជ័យ បានប្រកាសចែកផ្លូវជាមួយអតីតខ្សែបម្រើកណ្តាលភ្នំពេញក្រោន កូនខ្មែរកាត់-បារាំង ប៉ាក់ កែវម៉ូនី ក្រោយចប់លីគលំដាប់ទី២ Cambodia League 2 រដូវកាល ២០២២៕

Share.