អស់រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះឃើញថាមាន​អ្នក​បង្កើត​ពាក្យ​ចចាមអារាម​មួយ​ចំនួន ជុំវិញរឿងរ៉ាវរបស់ លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្លិបបាល់ទាត់វិសាខា កំពុងពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅដឹកនាំក្រុមជម្រើសជាតិ បន្ទាប់ពីការចាកចេញរបស់លោក Keisuke Honda។

ភ្លាមៗនោះលោក មាស ចាន់ណា បាន​ប្រាប់មកក្រុមការងារសារព័ត៌មានត្រយងថា៖«ខ្ញុំមិនមាន​ផែនការ​ណាមួយ​ចាកចេញ​ពី​ក្រុម​ដ៏ល្អជាងគេ ដូចក្លិបបាល់ទាត់វិសាខា នោះ​ទេ»

ខណ:ព័ត៌មានដែលចុះផ្សាយថា៖«លោកគ្រូ មាស ចាន់ណា អតីតគ្រូបង្វឹកវិសាខា កំពុងពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ឥឡូវនេះលោក គឺជាបេក្ខភាពនាំមុខគេក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោយលោក Keisuke Honda អស់ដំណែងនៅចុងបញ្ចប់សុីហ្គេម ២០២៣» គឺជារឿងមិនពិតឡើយ។

លោក មាស ចាន់ណា ចូលរួមជាមួយក្លិបបាល់ទាត់វិសាខា នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ​​ក្រុម​ណាហ្គាវើល រយ:ពេល១រដូវកាលលោកបានជួយឲ្យក្លិបឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ និងទទួលបានជើងឯករង CPL។

ក្រុម​វិសាខា ឆ្នាំ​២០២២ នេះ​ដឹកនាំ​ដោយ​លោក មាស ចាន់ណា ដែល​ជា​បុគ្គល​ម្នាក់​បង្ហាញ​មុខ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ វគ្គផ្តាច់ព្រ័ត្រច្រើន​ដង​ជាង​គេ ទាំង​កាល​ជា​កីឡាករ​ផង និង​អាជីព​ជា​គ្រូ​បង្វឹក​ផង ពោល​គឺ​រហូត​ដល់​៨លើក​ឯណោះ។

វិសាខា ​ឈ្នះ​គ្រប់ការ​ប្រកួត ពោល​គឺ​​មិន​ដែល​ស្មើ ហើយ​បន្ត​ឱ្យ​កាត់​សេចក្តី​ដល់​វគ្គ​ប៉េណាំង​ទីឡើយ។ លទ្ធផល​សរុប​មាន៖
*វគ្គ​១៦ក្រុម​ចុងក្រោយ
-ជើងទី១៖ សៀមរាប ០-៦ វិសាខា
-ជើង​ទី២៖ វិសាខា ៣-២ សៀមរាប
*វគ្គ​៨ក្រុម​ចុងក្រោយ
-ជើង​ទី១៖ Tiffy Army FC ១-៣ វិសាខា
-ជើង​ទី២៖ វិសាខា ៣-០ Tiffy Army FC
*វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-ជើង​ទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
-ជើង​ទី២៖ វិសាខា ២-១ ភ្នំពេញក្រោន
*វគ្គ​ផ្ដាច់ព្រ័ត្រ
-បឹងកេត ២-២ វិសាខា (ថែម​ម៉ោង​១៥នាទី​ចំនួន​២លើក បឹងកេត ៣-៤ វិសាខា)។

រកបានជ័យជម្នះ២ប្រកួតជាប់ៗគ្នាក្នុងវគ្គសន្សំពិន្ទុពូល G នៃពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2022 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

លទ្ធផល២ប្រកួតរបស់វិសាខានៅ AFC Cup 2022៖
– វិសាខា 2-1 Kaya F.C.–Iloilo របស់ហ្វីលីពីន លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
– វិសាខា 5-2 Bali United របស់ឥណ្ឌូនេស៊ី លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
– វិសាខា 1-5 Kedah Darul Aman របស់ម៉ាឡេស៊ី លើទីលានកីឡដ្ឋាន Kapten I Wayan Dipta៕

Share.