ការប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានធ្វើ​ការ​ប្រកួត​ជម្រុះ​តាម​បូល​រួច​ហើយក្រោយឆ្លងកាត់រយ:ពេល៤ថ្ងៃ និង​បាន​រកឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅវគ្គ Upper Bracket និងក្រុម​ដែល​ត្រូវ​ធ្លាក់​មក​វគ្គ Lower Bracket។

ដោយ​ឆ្លង​កាត់៣ប្រកួត​កន្លង​មកក្រុម​តំណង​កម្ពុជា Burn X Flash ធ្វើ​មិន​បាន​ល្អ​ចាញ់​ទាំង​៣ប្រកួត​ស្ថិតនៅវគ្គ Lower Bracket ដោយ​ត្រូវ​ជួប​ជា​មួយក្រុម The Valley អាមេរិកខាងជើង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ក្រុម​ត្រូវ​ប្រកួត​នៅ​វគ្គ Upper Bracket មាន៖

  • Falcon E-Sports ជួបជាមួយ ONIC E-Sports ប្រកួតនៅថ្ងៃទី៧ ខែមករា
  • ECHO Philippine  ជួបជាមួយ Team HAQ ប្រកួតនៅថ្ងៃទី៧ ខែមករា
  • TODAK ជួបជាមួយ RRQ Hoshi ប្រកួតនៅថ្ងៃទី៨ ខែមករា
  • RRQ Akira ជួបជាមួយ Black list International ប្រកួតនៅថ្ងៃទី៨ ខែមករា

លក្ខណ្ឌនៃការប្រកួត​នៅ​ក្នុង​វគ្គនេះ​ក្រុម​ដែល​ឈ្នះនឹង​ត្រូវ​បន្ត​ទៅកាន់​ជុំបន្ទាប់ក្នុងវគ្គ Upper Bracket ហើយ​ក្រុម​ដែល​ចាញ់​នឹង​ត្រូវ​ធ្លាក់​មក​វគ្គ​វគ្គ Lower Bracket ប្រកួតនៅជុំបន្ទាប់ជា​មួយ​ក្រុម​ដែលឈ្នះ​ក្នុង​វគ្គ Lower Bracket នេះ។

ក្រុម​ត្រូវ​ប្រកួត​នៅ​វគ្គ Lower Bracket ប្រកួតនៅថ្ងៃទី៩ ខែមករា មាន៖

  • RSG Singapore ជួបជាមួយ S11 Gaming Argentina
  • Incendio Supermacy ជួបជាមួយ MHD E-Sports
  • The Valley ជួបជាមួយ Burn x Team Flash
  • Malvinas Gaming ជួបជាមួយ Occupy Thrones

លក្ខណ្ឌនៃការប្រកួត​នៅ​ក្នុង​វគ្គនេះ​ក្រុម​ដែល​ឈ្នះនឹង​ត្រូវ​បន្ត​ទៅកាន់​ជុំបន្ទាប់ក្នុងវគ្គ Lower Bracket ជួបក្រុម​ដែល​ធ្លាប់មកពីវគ្គ Upper Bracket ហើយ​ក្រុម​ដែល​ចាញ់​នឹង​ត្រូវ​ធ្លាក់​ចេញពីការប្រកួត​ក្នុងព្រឹត្តិការណ៍​នេះ។

គួរបញ្ជាក់ថា ក្រុម Burn X Team Flash បាន​ក្លាយ​ជាម្ចាស់ជើង​ឯក​ព្រឹត្តិការណ៍​ប្រកួត​លីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់វិញ្ញាសា Mobile Legends: Bang Bang នឹង​តំណាងកម្ពុជាចូលរួមប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ នឹង​បញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕

Share.