បន្ទាប់ពីបានគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣រដូវកាលជាប់គ្នាកន្លងមក ក្លិបបាល់ទាត់វិសាខា នឹងរៀបចំដំណើរកម្សាន្តទៅកាន់ខេត្តចំនួន ៦នៅក្នុងប្រទេសរួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកែប, ខេត្តកំពត, និងខេត្តព្រះសីហនុ។

ក្រុមបាល់ទាត់វិសាខា បានយកឈ្នះលើក្រុមបាល់ទាត់បឹងកេត ដោយលទ្ធផល ៤-៣ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ កន្លងទៅ នាំឲ្យវិសាខា គ្រងជើងឯកជាលើកទី៣ ជាប្រវត្តិសាស្រ្ត។

សម្រាប់​រដូវកាល​ឆ្នាំ​២០២២​នេះ ​ចំណាត់​ថ្នាក់​លីគកំពូល​កម្ពុជា ក្រុមបាល់ទាត់វិសាខា ទទួល​បាន​ចំណាត់​ថ្នាក់ជើង​ឯក​រងមាន ៥២​ពិន្ទុ ខណ:ភ្នំពេញក្រោនទទួល​បាន​ជើង​ឯក មាន ៥២​ពិន្ទុ លេខ៣ ព្រះខ័នរាជស្វាយរៀង ៤៩​ពិន្ទុ លេខ៤ បឹងកេត ៣៩ពិន្ទុ លេខ៥ ណាហ្គាវើល ២៩​ពិន្ទុ លេខ៦ Tiffy Army FC ២៣​ពិន្ទុ លេខ៧ អង្គរថាយហ្គឺរ ២១​ពិន្ទុ លេខ​៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.