សិល្បៈ​ជាតិ៖ ភាពយន្ត​ខ្នាត​​ធំកម្រិត​អន្តរជាតិ​ ​ដែល​ផ្ដោត​ជា​ពិសេស​លើ​ក្បាច់​គុន​ខ្មែរ​ «ហនុមាន​ Shadow Master» សម្ដែង​ដោយ​ខ្មែរ​អាមេរិកាំង ឌី សៅ ត្រៀម​នឹង​យក​មក​ចាក់​​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ខ្មែរ​ ដើម្បី​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ហើយ​។

No photo description available.

ភាពយន្ត​ក្បាច់​គុន​ដែល​ជា​វណ្ណកម្មភាព​យន្ត​បរទេស​នេះ​ មាន​តួ​​ឯក​ជា​ជនជាតិ​ខ្មែរ​គឺ​លោក​ ឌី សៅ ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់​ដំបង និង​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​។ បើ​តាម​ការ​រៀបរាប់​ពី​លោក​ ឌី សៅ លោក​មិន​បាន​សរសេរ​រឿង ឬ​ដឹកនាំ​រឿង​នោះ​ទេ​ តែ​លោក​គឺជា​អ្នក​ Design ក្បាច់​គុន​នៅ​ក្នុង​រឿង​នេះ​។

បងប្អូន​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​សាច់​រឿង​ ហនុមាន​ SHADOW MASTER ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​និង​គាំទ្រ​ដល់​កូន​ខ្មែរ​យើង​ដែល​កំពុង​តែ​កសាង​កេរ្តិ៍​ឈ្មោះ​​នៅ​លើ​ឆាក​អន្តរជាតិ ​ពិសេស​​ក្នុង​វិស័យ​ភាពយន្ត​បែប​វាយ​តប់​គ្នា​៕

ទស្សនា​វីដេអូ​លោក​ ឌី សៅ​​ ខាង​ក្រោម​នេះ​

Share.