ក្លិបបាល់ទាត់ព្រៃវែង បានប្រកាសចែកផ្លូវជាមួយកីឡាករមួយរូបទៀតគឺកីឡាករ ទិត ឌីណា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ។

ចូល​ឆ្នាំ២០២៣ គិតត្រឹម​ថ្ងៃ​នេះក្លិបបាល់ទាត់ព្រៃវែង បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយកីឡាករចំនួន ៩រូបហើយគឺ កីឡាករ វឿន វ៉ា, ចាន់ សារ៉ាពេជ្រ,​ ស៊ិន សុវណ្ណមករា, ស រតនា, NDUKA RAOUL UCHE, AZIKE EKENE VICTOR, CHRIS JASTRZEMBSKI, អុិន វិច្ឆ័យ, និងទិត ឌីណា។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ព្រៃវែង បានបញ្ចប់ចំណាត់ថ្នាក់លេខ ៥ ក្នុងពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២  Cambodian Prime league 2  មាន ៤៤ពិន្ទុ ឈ្នះ១៤ ប្រកួត ស្នើ២ និងចាញ់ ៦ប្រកួត៕

Share.