សៀមរាប ៖ អគ្គិភ័យឆាបឆេះផ្ទះជួសជុលម៉ូតូ មួយកន្លែងបណ្តាលឲ្យមនុស្ស៣នាក់រងរបួស ម៉ូតូចំនួន៤គ្រឿង រង ខូចខាត និងសម្ភារៈមួយចំនួនទៀត បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅផ្ទះជួសជុលមូតូយុីហោ​ ជាង ពេជ្រ ក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេខ្សែភ្លើង ធ្វើឲ្យមនុស្ស៣នាក់រងរបួស ទី១ ឈ្មោះ​ សែត ភិរុណ ហៅពេជ្រ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ជាម្ចាស់ទីតាំង​ ។ ទី២ ឈ្មោះ​ សែត សាត ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ជាងជួសជុលម៉ូតូ​ ។ ទី៣​ ឈ្មោះ​ ពេជ្រ ហួត ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ជាងជួសជុលម៉ូតូ ។ ក្រៅពីរបួសម្ចាស់ផ្ទះ ខូចខាតម៉ូតូចំនួន៤គ្រឿង ៖ ម៉ូតូម៉ាកត្រៃយ៍ចំនួន​២​គ្រឿង ,
ម៉ូតូម៉ាកCB ចំនួន​១​គ្រឿង , ម៉ូតូម៉ាកណៃហត ចំនួន​១​គ្រឿង និងសម្ភាតៈអស់មួយចំនួនទៀត ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅអន្តរាគមន៍
រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន​២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរាចំនួន២គ្រឿង បាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.