ក្រុមបាល់ទាត់ស្រុកល្វាឯម បានធ្លាក់ចេញត្រឹមវគ្គ ៨ក្រុម ដោយបាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីស្នើគ្នា ១-១ ជាមួយក្រុមពូជត្រី៧មករា ក្នុងម៉ោងធម្មតា ៩០​នាទីពេញ ប៉ុន្តែភ្លាត់ចាញ់បាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៣-០ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល។

រូបភាព៖ ក្រុមបាល់ទាត់ស្រុកល្វាឯម

គួររំលឹកដែរថា៖ ក្រុមបាល់ទាត់ស្រុកល្វាឯម បានឡើងមកកាន់វគ្គ ៨ក្រុម នេះ បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ពពស ដោយលទ្ធផល ៣-០ នៅវគ្គថ្ងៃបើកឆាក ដោយបានជួបជាមួយក្រុមបាល់ទាត់ពូជត្រី៧មករា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ។

គួរបញ្ជាក់ថា៖​ ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ ដើម្បីអបអរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដោយចាប់ផ្តើមពីថ្ងៃ០៥ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដោយមានក្រុមកីឡាករ កីឡាការិនីជាង ៥០ក្រុម ចូលរួម៕

រូបមន្តប្រកួតជម្រុះ (កីឡាបាល់ទាត់)

កម្មពិធីការប្រកួត

Share.