ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មីជនជាតិជប៉ុន Takumu Nishihara អតីតសមាជិករបស់កងយោធពលខេមរភូមិន្ទ Tiffy Army FC ដែលស៊ុតបញ្ចូលទី ២១គ្រាប់នៅក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២២។

Takumu Nishihara គឺជាកីឡាករតែម្នាក់ដំបូងគេនៅក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដែលអាចស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ក្នុងជំនួប Tiffy Army ឈ្នះគិរីវង់សុខសែនជ័យ លទ្ធផល ៥-១ នៅកីឡដ្ឋានស្តាតចាស់ និងជាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមេសា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH)។

មុនចូលរួមជាវិសាខា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា៖​
– 2015 លេងឲ្យក្លិប Tiamo Hirakata លីគទី៤ជប៉ុន
– 2016 លេងឲ្យក្លិប Ayeyawady United លីគកំពូលមីយ៉ាន់ម៉ា
– 2017 លេងឲ្យក្លិប Nay Pyi Taw លីគកំពូលមីយ៉ាន់ម៉ា
– 2018 លេងឲ្យក្លិប Lao Toyota លីគកំពូលឡាវ
– 2019 លេងឲ្យក្លិប Khon Kaen លីគកំពូលថៃ
– 2020 លេងឲ្យក្លិប Lamphun Warrior លីគទី២ថៃ
– 2020 លេងឲ្យក្លិប Young Elephants លីគកំពូលឡាវ
– 2021/22 លេងឲ្យក្លិប Tiffy Army FC លីគកំពូលកម្ពុជា។

ក្នុងនោះក្លិបបាល់ទាត់វិសាខា ក៏ប្រកាសចែកផ្លូវជាខ្សែប្រយុទ្ធកូរ៉េខាងត្បុង Lee Jae Gun និងខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor ព្រមទាំងដាក់កីឡាករ ឈង់ ប៊ុនណាត ឲ្យណាហ្គាវើលដ៏ ខ្ចីជើង១រដូវកាលផងដែរ៕



Share.