កីឡាអេឡិកត្រូនិក Esports នឹងលេចមុខជាលើកទី២ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពោលគឺនៅឆ្នាំ២០២១ ខាងមុខក្រោយពេលវៀតណាម ជាម្ចាស់ផ្ទះប្រកាសថ្មីនេះ ថានឹងដាក់កីឡាករប្រភេទថ្មីនេះជាផ្លូវការ ខណៈ Esports បានបង្ហាញមុខលើកដំបូងក្នុងស៊ីហ្គេមកាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

វិញ្ញាសាដែលនឹងដាក់ឱ្យប្រកួតនៅស៊ីហ្គេមឆ្នាំ២០២១ នេះមានចំនួន១០ផ្សេងគ្នាដោយ៖
១) ប្រកួតលើទូរសព្ទដៃ (Mobile Games)
-Wild Rift (បុរស): Team-based
-Wild Rift (នារី): Team-based
២) ប្រកួតចម្រុះ (Mixed)
*សម្រាប់ទូរស័ព្ទ (Mobile Games)
-Arena of Valor: Team-based
-PUBG Mobile: Individual
-PUBG Mobile: Team-based
-Free Fire: Team-based
*សម្រាប់កុំព្យូទ័រ (PC Games)
-League of Legends: Team-based
-FIFA Online 4: Team-based
-CrossFire: Team-based
-Mobile Legends: Bang Bang: Team-based
កាលស៊ីហ្គេមនៅហ្វីលីពីន Esports ត្រូវបានដាក់៦វិញ្ញាសាឱ្យប្រកួតប្រជែងដែលមានប្រទេសចំនួន៦ចូលរួមដោយក្នុងនោះមានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងវៀតណាម។ វិញ្ញាសាកាលនោះមាន Dota 2, Starcraft II, Hearthstone, Tekken 7, Arena of Valor, Mobile Legends: Bang Bang។ ហ្វីលីពីន ឈ្នះមេដាយមាស៣គ្រឿង ថៃ ឈ្នះ២គ្រឿង និងម៉ាឡេស៊ី ឈ្នះ១គ្រឿង៕