កំលោះ​ជនជាតិ​ថៃ​លោក​ Patrick Kun កំពុង​តែ​ល្បីល្បាញ​កម្រិត​ពិភពលោក​ ព្រោះ​លោក​បាន​ប្រើ​សមត្ថភាព​ជាមួយ​នឹង​ការ​បង្ហាញ​ល្បិច​រហស្សកម្ម​ដោយ​ប្រើ​សន្លឹក​បៀរ​ ​​ក្នុង​វគ្គ​ Judge Audition រហូត​ធ្វើ​ឱ្យ​គណៈកម្មការ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

សូម​ចុច​អាន ម្ចាស់​កណ្ដឹង​មាស​ ​America’s Got Talent ឆ្នាំ​ ២០២១​ ​ជា​អ្នក​ជំងឺ​មហារីក​មាន​ឱកាស​រស់​ត្រឹម​២​%​!​

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ KaPook ជនជាតិ​ថៃ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដែល​ បេក្ខជនPatrick Kun អ្នក​លេង​សៀក​រហស្សកម្ម​ល្បី​វ័យ​ ៣៣​ឆ្នាំ​ ដែល​បាន​ចូលរួម​ការ​ប្រកួត​ល្បី​លំដាប់​ពិភពលោកAmerica’s Got Talent 2021 ​ហើយ​បាន​បង្ហាញ​សមត្ថភាព​ជំនាញ​សៀក​រហស្សកម្ម​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​រហូត​ធ្វើ​ឱ្យ​គណៈ​កម្មការ​មាន​ភ្ញាក់ផ្អើល​​និង​មាន​ចម្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ស្នាដៃ​របស់​គេ​ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​ ព្រោះ​គេ​អាច​ធ្វើ​ឱ្យ​បៀរ​ដែល​គណៈកម្មការ​ស៊ីញ៉េ​ឈ្មោះ​លើនោះ​ស្រាប់​តែ​បាត់​ ហើយ​​សុខ​ៗ​ស្រាប់​តែ​​សន្លឹក​បៀរ​នោះ​បង្ហាញ​ខ្លួន​មក​វិញ​​។

សមត្ថភាព​ និង ​ទេពកោសល្យ​ដ៏​អស្ចារ្យ​ដែល​អាច​ចាត់​ទុក​បាន​ថា​ជា​ Highlight របស់​កម្មវិធី​នោះ​គឺ​ នៅ​ពេល​ដែល​ Patrick យក​សន្លឹក​បៀរ​ទៅ​ដាក់​នៅ​ខាង​ក្រោម​ដៃ​ Sofia និង​ Howie ​មុន​នឹង​បង្ហាញ​ចេញ​មក​វិញ​គឺ​មាន​រួម​ទាំង​​សន្លឹក​បៀរ​ដែល​មាន​ស៊ី​ញ៉ែ​របស់​គណៈកម្មការ​ទាំង​៤​រូប​ បែរ​ជា​ត្រលប់​ចូល​ទៅ​ក្នុង​ប្រអប់​ថ្មី​ដែល​ទ់ប​តែ​បើក​យក​ចេញ​មក​តាំង​ពី​ដំបូង​ គឺ​ដូច​ទៅ​នឹង​ Slogan ដែល​ Patrick ​បាន​និយាយ​ថា​ «The End is the Beginning and the beginning is the end» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ «ទី​បញ្ចប់​គឺ​ជា​ការ​ចាប់​ផ្ដើម​ ហើយ​ការ​ចាប់​ផ្ដើម​​គឺ​ជា​ការ​​បញ្ចប់​»

Patrick Kun គ​ឺ​ជា​អ្នក​លេង​សៀក​ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ទីក្រុង​បាងកក​ប្រទេស​ថៃ​​ មុន​នឹង​ផ្លាស់​ប្ដូរ​លំនៅ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​​​វិញ​។​

​ឃ្លីប​វីដេអូ​បង្ហាញ​​សមត្ថភាព​របស់​ Patrick នៅ​​លើ​ Channel Youtube របស់​ America’s Got Talent មាន​ចំនួន​ចូល​ទស្សនា​ជាង​ ៣ លាន​ដង​ហើយ​៕

https://www.youtube.com/watch?v=E8Sm_nwrHgU&t=420s

ប្រភព៖ Kapook

Telegram-Troryorng


        


Share.