នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានចេញ សេចក្ដីប្រកាសស្ដីពីកម្មវិធីប្រកួតព្រាងសម្រាប់រដូវកាល ២០២៣-២០២៤។

កាលបរិច្ឆេទសម្រាប់ការប្រកួតរដូវកាល ២០២៣-២០២៤៖
• ពានរង្វាន់ខេមបូឌាន លីគខាប់ ចាប់ផ្តើមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣
• ពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់ ចាប់ផ្តើមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣
• ការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ នឹងធ្វើការចាប់ផ្ដើមចាប់ពីថ្ងៃទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣
• ការប្រកួតពានរង្វាន់ ខេមបូឌានលីគ ២ នឹងធ្វើការចាប់ផ្ដើមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៣

គួរបញ្ជាក់ថា ការរៀបចំការប្រកួតពានរង្វាន់ខេមបូឌាន លីគខាប់ នឹងចាប់ផ្តើមមុនពេលព្រឹត្តិការណ៏កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) ចំណែកឯពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់, ពានរង្វាន់ខេមបូឌានព្រីមៀរលីគ, និងខេមបូឌានលីគ២ នេះធ្វើឡើងក្រោយពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ត្រូវបានបញ្ចប់ ពោលគឺនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.