នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់សូលទីឡូអង្គរ បាន​ប្រកាស​ធ្វើ​ការជ្រើស​រើស​បុគ្គលិក​ផ្នែក អ្នកលក់ហាត់ការ ចំនួន១នាក់។

តាមរយៈការប្រកាសរើសបុគ្គលិក លោក Honda ដែលជាម្ចាស់ក្លិបសូលទីឡូអង្គរ នឹងសម្ភាសន៍ ផ្ទាល់នៅជុំទី២ ឬទី៣ ក្រោយបេក្ខជនឆ្លងផុតជុំទី១ ជាមួយផ្នែកធនធានមនុស្ស របស់ក្លិប។

លក្ខខណ្ឌ ជ្រើសរើស៖

  • បរិញ្ញាបត្រផ្នែកទីផ្សារ ឬអាជីវកម្ម (សិស្សសកម្មអាចទទួលយក)
  • ភាសាអង់គ្លេសអាជីវកម្ម
  • ចេះកុំព្យូទ័រ និងជំនាញ (Ms. Words, Excel, Power Point ។ល។)
  • មានការលើកទឹកចិត្តខ្លួនឯង និងជំនាញទំនាក់ទំនង ធ្វើការជាក្រុម
  • មានបទពិសោធន៍ផ្នែកលក់មានអាទិភាព

ទំនួលខុសត្រូវ៖

  • ធ្វើការជិតស្និទ្ធជាមួយអ្នកគ្រប់គ្រង និងបុគ្គលិកក្រុម ដើម្បីបំពេញរាល់កិច្ចការដែលបានបែងចែក។
  • ចូលរួមក្នុងកិច្ចប្រជុំ សិក្ខាសាលា ព្រឹត្តិការណ៍ និងការតាំងពិពណ៌ផ្សែងៗ
  • ធ្វើតាមគោលដៅលក់ដែលកំណត់ដោយអ្នកគ្រប់គ្រង។
  • កំណត់ត្រាងកសារ និងកំណត់ត្រាការលក់។
  • ពិនិត្យមើលដំណើរការលក់ប្រៀបធៀបនឹងគោលដៅលក់។
  • រក្សាកំណត់ហេតុគ្រប់យ៉ាងដែលបានរៀន និងធ្វើបទបង្ហាញដល់បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀត។
  • ប្រាក់ខែ៖ អាចចរចាបាន

ដូច​នេះបងប្អូន​ណា​ដែល​មាន​ចំណាប់​អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយះ
អ៊ីម៉ែ៖ s_hasuike@soltiloangkorfc.com

ក្លិបសូលទីឡូអង្គរ គឺជាក្លិបដែលមានប្រធានពីររូមគឺ លោក Keisuke Honda និងលោក ប៊ុន វណ្ណេត ក្លិបនេះមានទីតាំងនៅខេត្តសៀមរាប និងកំពុងប្រកបអាជីពក្នុងលីគ២ របស់កម្ពុជា៕

Share.