ក្រុមបាល់ទាត់៦ នៅវៀតណាម បានបង្កើតពានរង្វាន់ថ្មី១ទៀត ដើម្បី​ប្រកួត​ត្រៀមរដូវកាលថ្មីរបស់ខ្លួន ក្នុង​ពានរង្វាន់ V.League 1។ ការបង្កើតពានរង្វាន់ថ្មីនេះ​មាន​ឈ្មោះ Thien Long Tournament។​

ក្រុម​ទាំង​៦ ដែល​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Thien Long Tournament ចែក​ចេញ​ជា២ពូល​ដូច​ខាង​ក្រោម៖​

  • ពូល A រួមមាន៖ ក្លិប Nam Dinh Green Steel, ក្លិប SHB Da Nang និងក្លិប Khanh Hoa
  • ពូល B រួមមាន៖ ក្លិប B. Binh Duong, ក្លិប Binh Dinh និងក្លិប Hong Linh Ha Tinh

សូម​បញ្ជាក់​ផង​ដែរ​ថា ការប្រកួតពានរង្វាន់ថ្មី​មាន​ឈ្មោះ Thien Long Tournamentនឹងចាប់​ផ្ដើ​ធ្វើ​ការ​ប្រកួតគ្នាចាប់ពីថ្ងៃទី០៧ ខែមករា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រដូវកាល​ថ្មីក្នុង​លីគ​កមពូល​របសើ​ខ្លួន​គឺ V.League ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣​ខាង​មុខ​នេះ៕

Share.