ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Park Hang-seo បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយឈ្នះឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សរុបទាំងពីរជើង ២-០ នារាត្រីថ្ងៃទី៩ ខែមករា ក្នុងកីឡដ្ឋាន My Dinh។

២គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិវៀតណាម ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធកណ្តាលពាក់អាវលេខ២២ កីឡាករ Nguyen Tien Linh នៅដើមវគ្គទី១ នាទី៣’ និងដើមវគ្គទី២ នាទី៤៧’។

គួរដឹងថាការប្រកួតជើងទី១ កន្លងទៅក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ​បានប្រកួតស្មើវៀតណាម ក្នុងលទ្ធផល ០-០ នៅកីឡដ្ឋាន Gelora Bung Karno Stadium ប្រទេសឥណ្ឌូណេស៊ី ខណ:ជើងទី២ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន My Dinh ប្រទេសវៀតណាម ដូច្នេះសរុបទាំងពីរជើង វៀតណាមឈ្នះ ២-០។

រីឯជំនួបជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតរវាង ថៃ ទល់នឹង ម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat ប្រទេសថៃ បន្ទាប់ពីជើងទី១ ម៉ាឡេស៊ី បានយកឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។

កាលវិភាគវគ្គផ្តាច់ព្រ័ត្រ៖
ជើងទី១ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
ជើងទី២ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣៕

Share.