ក្រុមតំណាងកម្ពុជា Burn X Flash បានអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោយចាញ់ក្រុម The Valley មកពីអាមេរិកខាងជើង ក្នុងលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្នុងវគ្គ Lower Bracket ។


ដោយឆ្លងកាត់៣ប្រកួតកន្លងមកក្រុមតំណងកម្ពុជា Burn X Flash ធ្វើមិនបានល្អចាញ់ទាំង៣ប្រកួតស្ថិតនៅវគ្គ Lower Bracket និងចាញ់ក្រុម The Valley អាមេរិកខាងជើង ធ្លាក់ចេញពីព្រឹត្តិការណ៍ M4។

ក្រុមដែលអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship មាន៖ RSG Singapore (សិង្ហបុរី), MDH Esports (វៀតណាម), Burn X Flash (កម្ពុជា), Malvinas Games (អាហ្សង់ទីន)។


ក្រុមត្រូវប្រកួតនៅវគ្គ Upper Bracket និង Lower Bracket មាន៖


ការប្រកួតនៅក្នុងវគ្គ Upper Bracket ក្រុមដែលឈ្នះនឹងត្រូវបន្តទៅកាន់ជុំបន្ទាប់ក្នុងវគ្គ Upper Bracket ហើយក្រុមដែលចាញ់នឹងត្រូវធ្លាក់មកវគ្គវគ្គ Lower Bracket ប្រកួតនៅជុំបន្ទាប់ជាមួយក្រុមដែលឈ្នះក្នុងវគ្គ Lower Bracket នេះ។

ការប្រកួតនៅក្នុងវគ្គ Lower Bracket ក្រុមដែលឈ្នះនឹងត្រូវបន្តទៅកាន់ជុំបន្ទាប់ក្នុងវគ្គ Lower Bracket ជួបក្រុមដែលធ្លាប់មកពីវគ្គ Upper Bracket ហើយក្រុមដែលចាញ់នឹងត្រូវធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍នេះ។

គួររំលឹកថាកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក។ សម្រាប់ព្រឹត្តិការណ៍ M4 នៅឆ្នាំនេះ មានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕

Share.