ក្រុមជម្រើសជាតិថៃ នឹងត្រូវទទួលក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន Thammasat វេលាម៉ោង ៧:៣០នាទី រាត្រីនេះ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជុំទី២ ក្នុងពាន់រង្វាន់ AFF Mitsubishi Electric Cup 2022។ ការប្រកួតជុំទី១ ក្រុមម៉ាឡេស៊ី បានយកឈ្នះថៃ ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃទី៧ ខែមករា នៅកីឡដ្ឋាន Bukit Jalil National Stadium ។

ដោយឡែកសម្រាប់ជំនួប៧ប្រកួតចុង​ក្រោយ សម្រាប់​ក្រុម​ទាំង២ ក្រុមថៃមិនដែលឈ្នះ​ម៉ាឡេស៊ី​ឡើយ ស្មើ៣ ចាញ់៤។ ជួប​លើកចុង​ក្រោយ​នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ ថៃចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ១-០។

ប្រវត្តិជួបគ្នា៧ប្រកួតចុងក្រោយ៖

  • ម៉ាឡេស៊ី ៣-២ ថៃ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ AFF Championship
  • ម៉ាឡេស៊ី ០-០ ថៃ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ AFF Championship
  • ម៉ាឡេស៊ី ២-២ ថៃ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ AFF Championship
  • ម៉ាឡេស៊ី ២-១ ថៃ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ FIFA World Cup
  • ម៉ាឡេស៊ី ១-០ ថៃ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ FIFA World Cup
  • ម៉ាឡេស៊ី ១-១ ថៃ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ King`s Cup (ឈ្នះបាល់ពិន័យ១១ម៉ែត្រ ៣-៥)
  • ម៉ាឡេស៊ី ១-០ ថៃ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០២៣ AFF Championship

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិវៀតណាម បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយឈ្នះឥណ្ឌូណេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សរុបលទ្ធផល ២ជើង ២-០។ ដូចនេះ​ក្រុមជ​ម្រើស​ជាតិ​វៀតណាម នឹងត្រូវរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះជាមួយថៃ ឬម៉ាឡេស៊ី នៅរាត្រីនេះ៕

Share.