​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ថៃ​ ត្រៀម​បញ្ជូន​ភាពយន្ត​ភាគ​ចំនួន​ ៦​រឿង ៦​​រសជាតិ ទៅ​បញ្ចាំង​លើ​ NETFLIX ដោយ​អាច​ឱ្យ​អ្នក​និយម​ទស្សនា​ភាពយន្ត​ថៃ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​ភូមិភាគ​អាស៊ី​បាន​ទស្សនា​ព្រម​ៗ​គ្នា​។​ ចង់ដ​ឹង​ថា​តើ​ ​ភាព​យន្ត​ថៃ​ទាំង​៦​ រឿង​ ដែល​នឹង​ត្រៀម​បញ្ចាំង​នៅ​លើ​​ Platform NETFLIX មាន​អ្វី​ខ្លះ​សូម​តាម​ដាន​ខាង​ក្រោម​នេះ​៖​

១.Dare To Love​ (​ទុក​ឱ្យ​ស្នេហា​អ្នក​​កាត់​ក្ដី​) ៖ ភាពយន្ត​ភាគ​ថ្មី​ចុង​ក្រោយ​របស់​ ម៉ែ​ការ៉ាកេត​ (បុព្វេសន្និវាស​) និង​ Kongthop Peak អ្នក​កំលោះ​ថៃ​ដំបូង​និង​តែ​ម្នាក់​ដែល​បាន​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Reality Show របស់​ប្រទេស​កូរ៉េ​ដ៏​ល្បី​ Produce X 101 រដូវ​កាល​ទី​៤។

២. I See Dead People (​កែវ​ភ្នែក​ទី​៣)​ ៖ សម្ដែង​ដោយ​ Mew Nittha តួ​ឯក​ស្រី​ដ៏​ល្បី​ពី​ភាពយន្ត​ភាគ​មនោ​សញ្ចេតនា​លាយ​កំប្លែង​ ទ្រូង​​ស្ទើបេះ​បែក​លួច​ស្នេហ៍​លោក​ប្ដី​ (My Husband in Law) និង​ James Ma តួ​ឯក​ដ៏​ល្បី​ល្បាញ​របស់​ប៉ុស្ដិ៍​លេខ​៣​ថៃ​។

៣. Help Me! Oh My Ghost (​ជួួយ​ផង​! លោក​បង​ខ្មោច​) ៖ សម្ដែង​ដោយ​ Ter Chantavit តួ​ឯក​ប្រុស​ដ៏​ល្បី​ល្បាញ​បំផុត​ពី​ភាពយន្ត​មនោសញ្ចេតនា​ ONEDAY (​ថ្ងៃ​សង្សារ​…​សង្សារ​ត្រឹម​តែ​មួយ​ថ្ងៃ​)​ និង​ Diana Flipo តួ​​​​ស្រី​មុខ​កូន​កាត់​ដ៏​ស្រស់​សោភា​។

៤. The Deadly Affair (​​ល្បែង​ស្នេហា​ពិឃាត​)​ ៖ សម្ដែង​ដោយ​តួ​ឯក​ប្រុស​មុខ​ស្រទន់​ James Jirayu និង​​ Gina Yeena។

៥. Game Of Out Laws​​ (​ល្បែង​ប្រម៉ាញ់​​ជន​ពាល​)​ ៖ ​សម្ដែង​ដោយ​ Mark Prin ត​ួ​ឯក​ប្រុស​ដ៏​ល្បី​ពី​ភាព​យន្ត​ភាគ​ ទ្រូង​ស្ទើ​រហែក​លួច​ស្នេហ៍​លោក​ប្ដី​ (My Husband In Law) និង​ Taew Natapohn តួ​ឯក​ស្រី​ព្រះ​ម៉ែ​នាគី​ដ៏​ល្បី​។

៦. The Miracle of Teddy Bear (Boy Love Series) ៖ ភាពយន្ត​ភាគ​លក្ខណៈ​បុរស​ស្រលាញ់​បុរស​ទីមួយ​ដែល​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ផលិត​ឡើង​នេះ​ មាន​ឈ្មោះ​ជា​ភាសា​ថៃ​ថា​ ខ្លា​ឃ្មុំ​មហស្ចារ្យ​ មាន​តួ​ប្រុស​ពី​នាក់​មក​សម្ដែង​ជា​តួ​ឯក​គឺ​ In Sarin និង​ Job Thuchapon។​ រឿង​នេះ​មាន​គម្រោង​ផ្សាយ​ចេញ​លក្ខណៈ​ DOB (Date-of-Broadcast) គឺ​បាន​សេចក្ដី​ថា​អ្នក​ទស្សនា​នៅ​បរទេស​អាច​ទស្សនា​រឿង​នេះ​នៅ​ក្នុង​ថ្ងៃ​ជាមួយ​​គ្នា​ ​ព្រោះ​នៅ​ពេល​​​រឿង​នេះ​ចាក់​ផ្សាយ​នៅ​ប្រទេស​ថៃ​ចប់​ ​​​ត្រឹម​រយៈ​ពេល​២​ម៉ោង​ក្រោយ​​ទស្សនិកជន​នៅ​បរទេស​អាច​ទស្សនា​បាន​ហើយ​​។​

សូម​ចុច​អាន​ Netflix ត្រៀម​លើក​ដៃ​​​ Bye-Bye ភាពយន្ត​​៥៣​ រឿង​ក្នុង​​ខែ​មិថុនា​នេះ!​​

សម្រាប់​រឿង​ភាគ​ពី​ទីមួយ​រហូត​ដល់​ទី​ប្រាំ​ អ្នក​ទស្សនា​និយម​តាមដ​ាន​រឿង​ថៃ​អាច​ មើល​តាម​ Netflix ឃើញ​ចំនួន​១០​ប្រទេស​ទូទាំង​អាស៊ាន​ មាន​ ប្រទេស​ឡាវ ប្រទេស​កម្ពុជា​ ប្រទេស​មីយ៉ាន់ម៉ា​ ប្រទេស​វៀតណាម​ ប្រទេស​ហ្វីលីពីន​ ​ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេស​ប្រុយណេ ប្រទេស​សិង្ហបុរី​ ប្រទេស​ម៉ាឡេស៊ី​ និង​ ទីម័រ​ខាង​កើត​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​រឿង​ភាគ​​ថៃ​ដំបូង​ដែល​នឹង​លើក​យក​​ទៅ​បញ្ចាំង​នៅ​លើ​ NETFLIX គឺ​រឿង​ Dare To Love ដែល​សម្ដែង​ដោយ​ Bella Ranee និង Kongthap Peak ​ជា​អតីត​បេក្ខភាព​ប្រកួត​កម្មវិធី​ Produce X101 របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ៕​

Telegram-Troryorng
Share.