រក​ឃើញ​៤ក្រុម​បន្ត​ពី​ពូល B និង C ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 ខណៈ​មាន​២ក្រុម​ដែល​ឈរ​ចំណាត់​ថ្នាក់​លេខ៣​ នៅ​រង់ចាំ​អ៊ុត​ប្រៀប​ធៀប​នឹង​ពូល​ផ្សេងៗ រក​អ្នក​មាន​ពិន្ទុ​ច្រើន​​ចំនួន​៤​ក្រុម​ដើម្បី​ជុំ​បន្ត​ដូចគ្នា។

សរុប​លទ្ធផល​ប្រកួត​ចុងក្រោយ​នៅ​ក្នុង​ពូល B និង C យប់​មិញ​មាន៖
-រុស្ស៊ី ១-៤ ដាណឺម៉ាក
-ហ្វាំងឡង់ ០-២ បែលហ្សិក
​-កោះ​ម៉ាសេដូនី ០-៣ ហុល្លង់
-អ៊ុយក្រែន ០-១ អូទ្រីស

ដូច្នេះ​ក្រុម​ខ្លាំង​ទាំង​៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត​មាន ពូល B បែលហ្សិក និង​ដាណឺម៉ាក ពូល C ហុល្លង់ និង​អូទ្រីស ចំណែក​​ក្រុម​អ៊ុយក្រែន និង​ហ្វាំងឡង់ ដែល​ឈរ​លេខ៣​ក្នុង​ពូល​នីមួយៗ​ត្រូវ​រង់ចាំ​អ៊ុត​ពិន្ទុ​ជា​មួយ​ពូល​ផ្សេងៗទៀត។ ចំណែក​ពូល A បាន​រក​ឃើញ​២ក្រុម​ឡើង​​មុន​គេ ដោយ​ក្នុង​នោះ​មាន​អ៉ីតាលី និង​វ៉ែល។

សម្រាប់​ប្រកួត​បន្ទាប់​​នៅ​យប់​ថ្ងៃ​អង្គារ ចូល​ថ្ងៃ​ពុធ នេះ​មាន៖
-ស៊ុយអែត Vs ប៉ូឡូញ ម៉ោង១១​យប់
-ស្លូវ៉ាគី Vs អេស្ប៉ាញ ម៉ោង​១១យប់​
-ក្រូអាត Vs ស្កុតឡែន ម៉ោង​២រំលងអាធ្រាត្រ
-ឆែក Vs អង់គ្លេស ម៉ោង​២ រំលងអាធ្រាត្រ

Telegram-Troryorng
Share.