សិល្បៈជាតិ៖ តារាសម្ដែងញញឹមស្រស់សម្រស់ស្រស់សោភាបែបនារីខ្មែរ ចន្ធី ដាឡែន បានបង្ហាញមុខចូលរួមប្រកួតក្នុងកម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៤។ នាពេលនេះកញ្ញាកំពុងស្ថិតក្នុងចំណោមធីតាទាំង ​៣៤ រូប ដែលកំពុងពិចារសម្រិតសម្រាំងបន្តទៅជុំ Top កំពូលៗ។

តារាសម្ដែងស្រីវ័យ ២២ ឆ្នាំរូបនេះ បានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ២០១៦មកម្ល៉េះ តាមរយៈការប្រឡងសមត្ថភាពសិល្បៈរបស់ស្ថានីយទូរទស្សន៍មួយ ។ មហាជនអ្នកគាំទ្រជាច្រើនបានស្គាល់រួចមកហើយពីសមត្ថភាព និងទេពកោលស្យរបស់ កញ្ញា ចន្ធី ដាឡែន ក្នុងនាមជាតារាសម្ដែងស្រីដែលមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈ។ ងាកមកប្រឡូកវិស័យប្រកួតសម្រស់វិញ តើមានអ្វីជំរុញចិត្តឱ្យ ដាឡែន មិនរុញរាក្នុងការចូលប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី៤នេះ?

ប្រាប់មកអ្នកសារព័ត៌មានត្រយង ចន្ធី ដាឡែន លើកឡើងថា គោលបំណងរបស់ខ្ញុំចង់ក្លាយទៅជាធីតា​ឯក​សង្ក្រោន្ត​នៅរដូវកាលទី ៤នេះ ដោយសារតែកម្មវិធីមួយនេះបានលើកស្ទួយវប្បធម៌ អរិយធម៌ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការលើកតម្កើនឱ្យតម្លៃស្រី្ត។ បច្ចុប្បន្នស្ត្រីខ្មែរមានភាពរឹងមាំ ក្លាហាន ចំណេះដឹង និងភាពជាអ្នកដឹកនាំអាចធ្វើអ្វីបានដូចជាបុរសដែរ។

ធីតាមានលេខសម្គាល់ខ្លួន ១៦៧ រូបនេះបានរៀបរាប់បន្ថែមថា កញ្ញាផ្ទាល់ចង់ចូលរួមកាប្រកួតកម្មពិធីធីតា​ឯក​សង្រោ្កន្ត​មួយនេះគឺជាការស្រលាញ់តាំងពីក្មេង ហើយក៏បានប្រាប់ទៅអ្នកផ្ទះពួកគាត់ក៏គ្រាំទ្រ និងមានមិត្តភក្តីជាច្រើនទៀតដែលគ្រាំទ្រដូចគ្នាដែរ។ ដោយមើលឃើញថា វ័យនៅក្មេង មានសម្រស់ ប្រាជ្ញា ក្លាហាន និងឆន្ទៈ ទើបធ្វើឱ្យកញ្ញាមិនរុញរាក្នុងការចូលមកដណ្ដើមមកុដ ។

ដោយមានទំនប់ចិត្តខ្ពស់ ដាឡែន បានត្រៀមលក្ខណៈរៀបរយមុននិងចូលប្រកួតរួចជាស្រេច ហើយកញ្ញាក៏សង្ឃឹម 80% ក្នុងការប្រកួតនេះ ហើយទុក 20% ទៀតគឺផ្ញើក្ដីសង្ឃឹមនិងកម្លាំងចិត្តលើអ្នកគាំទ្រតែម្ដង។ កញ្ញារំពឹងថា អ្នកស្រឡាញ់វិស័យប្រកួតសម្រស់នឹងចូលរួមតាមដាន និងគាំទ្រការប្រឡងរបស់កញ្ញា ហើយក៏សង្ឃឹមថា មហាជនជាពិសេសបណ្តាអ្នកគាំទ្រការសម្តែងរបស់កញ្ញានាពេលកន្លងមក និងជួយគាំទ្រ និងលើកទឹកចិត្តសម្រាប់ការប្រឡងប្រជែងនាពេលនេះ។

សូមជម្រាបថា តារាសម្ដែង ចន្ធី ដាឡែន មានបទពិសោធយ៉ាងជោគជាំក្នុងវិស័យសម្ដែងភាពយន្តតាមរយៈ ការសម្ដែងរឿងភាគទូរទស្សន៍ ភាគយន្តខ្នាតធំ ភាពយន្តជីវិត ជាដើម។ សម្រាប់វិស័យប្រកួតសម្រស់វិញ គ្រប់គ្នាកំពុងអ៊ុតមើលថា តើកញ្ញា ចន្ធី ដាឡែន នឹងបង្ហាញឱ្យអស់ពីសមត្ថភាពបានល្អកម្រិតណា?

Share.