លទ្ធផលក្រុមថៃ ឈ្នះម៉ាឡេស៊ី ៣-០ ជើងទី២ នៅកីឡដ្ឋាន Thammasat កាលពីរាត្រីថ្ងៃទី១០ ខែមករា ក្នុង​ការ​ប្រកួត​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ជុំទី២ ក្នុងពាន់រង្វាន់ AFF Mitsubishi Electric Cup 2022 ធ្វើ​ឲ្យ​ថៃ​បាន​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួប​ក្រុម​វៀត​ណាម។

៣គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិថៃ ស៊ុតបញ្ចូលទីដោយកីឡាករ Teerasil Dangda នៅនាទី១៩’, Bordin Phala នៅនាទី៥៥’ និង Adisak នៅនាទី៧១’។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖

ការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងពីរជើងដោយជើងទីមួយនៅទឹកដីវៀតណាម នៅកីឡដ្ឋាន My Dinh ថ្ងៃទី១៣ ខែមករា និងជើងទីពីរនៅទឹកដីថៃ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Thammasat៕

Share.