សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជូនដំណឹងថាអត្តពលិកចំនួន២រូប ដណ្តើមបានមេដាយ២គ្រឿង ពីការប្រកួត KOREA CUP ចាប់ពីថ្ងៃទី១០-១៨ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងLausanne ក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រភពបានបន្តថាសម្រាប់អត្តពលិក៖
១/កីឡាករ ស្រី រាជបុត្រ ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា ស្ដិតឡេតុន (ឯកត្តជន បុរស)
២/កីឡាការិនី គង់ កែវមរកត ដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញសាប៊ុបស្លេរ នារី២នាក់(កម្ពុជា-វៀតណាម)
៣/កីឡាករ ម៉ៃ សុខមាន មានរបួសស្មាពេលហ្វឹកហាត់ មិនបានចូលរួម
ប្រកួតនេះជាការប្រកួតលើកដំបូងសម្រាប់ការហ្វឹកហាត់ដំណាក់កាលទី១ ចាបពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ស្របតាមអនុញ្ញាតក្រសួងអប់រំ យុវជន និងកីឡា បានចាត់បញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង និងត្រៀមចូលប្រកួតប្រភេទវិញ្ញសាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិនឆ្នាំ២០២២៕