សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដោយនៅក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់ កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតទុកចិត្ត ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក ប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង និងត្បូងឃ្មុំ និងជាប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភានឹងត្រូវទទួលបោះឆ្នោតផ្ដល់សេចក្ដីទុក្ខចិត្តពីរដ្ឋសភា បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សប្រជាជនកម្ពុជានៅក្នុងការប្រជែងជាមួយលោក ការ លាង ដែលអតីតអភិបាលរងខេត្តព្រះវិហារ និងជាមន្ត្រីជាន់ខ្ពស់មួយរូបដែរនោះ។ 

ក្រោយទទួលបានការផ្ដល់សេចក្ដីទុក្ខចិត្តពីសភា លោក ប្រាជ្ញ ច័ន្ទ នឹងត្រូវចូលកាន់តំណែងជាប្រធាន គ.ជ.ប ជំនួសលោក សុិក ប៊ុនហុក ដែលបានដាក់ពាក្យលាលែងព្រោះភាពចាស់ទ្រុធទ្រោម និងមានបញ្ហាសុខភាព៕

អត្ថបទ៖ មុនី វិបុលសុខ 

Share.