SAGAMIHARA, JAPAN – MARCH 01: Pandelela Pamg and Nur Dhabitah Binti Sabri of Malaysia compete during the Women’s 10m Synchro Platform Final on day one of the FINA Diving World Cup Sagamihara at Sagamihara Green Pool on March 01, 2019 in Sagamihara, Kanagawa, Japan. (Photo by Matt Roberts/Getty Images)

សហព័ន្ធកីឡាហែលទឹកម៉ាឡេស៊ី នឹងបញ្ចូនតែអត្តពលិកកីឡាលោតទឹកវ័យក្មេងប៉ុណ្ណោះ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេស​កម្ពុជា នាខែឧសភាខាងមុខនេះ។

កីឡាលោតទឹក (Diving) គឺជាប្រភេទកីឡាដែល ម៉ាឡេស៊ី ខ្លាំងជាងគេក្នុងចំណោមប្រទេសទាំង ១១ ប្រចាំតំបន់ ដ្បិតបានដណ្ដើម​ចំណាត់​ថ្នាក់​កំពូលតារាង​នាមជាប្រទេស​ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​ជាងគេ ៩សម័យកាលជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០០៥។


ជំនួយការគ្រូបង្វឹកជម្រើសជាតិ លោកស្រី Leong Mun Yee បាននិយាយថា ក្រុម​អត្តពលិក​លោត​ទឹក​ជម្រើសជាតិម៉ាឡេស៊ីទើបតែចាប់ផ្តើមហ្វឹកហាត់កាលថ្ងៃពីម្សិលមិញ នៅមជ្ឈមណ្ឌលជាតិ Aquatic Centre Bukit Jalil បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាលោតទឹក FINA Malaysia Grand Prix (GP) កាលពីខែវិច្ឆិកាឆ្នាំមុន។

លោកស្រីបានមានប្រសាសន៍ថា៖ «ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា គឺជា​ការប្រកួត​ដែល​កៀក​បំផុតក្នុងប្រតិទិន​ប្រកួត​របស់​សហព័ន្ធកីឡាហែលទឹកម៉ាឡេស៊ី បន្ទាប់មកគឺការប្រកួតជើងឯកពិភពលោកឆ្នាំ២០២៣ នាទីក្រុង Fukuoka ប្រទេសជប៉ុន នៅខែកក្កដានេះ និងកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ក្នុងខែកញ្ញា»។

ម្ចាស់មេដាយមាស ១៧គ្រឿង លើកីឡាលោតទឹក នៃស៊ីហ្គេមរូបនេះបានបញ្ជាក់ថា៖ «អ្នកលោត​ទឹក​ដែលមានមានបទពិសោធនឹងមិនទៅស៊ីហ្គេមកម្ពុជាទេ មានតែអ្នកលោតទឹកបម្រុង និង​អ្នក​លោតទឹកវ័យក្មេងប៉ុណ្ណោះដែលនឹងត្រូវបញ្ជូនទៅទីនោះ។ ដូច្នេះ សូម បញ្ជាក់ ថា អ្នកលោតទឹក ដូចជា Pandelela Rinong, Nur Dhabitah Sabri និង Ooi Tze Liang នឹង មិនត្រូវបញ្ជូនមកកម្ពុជាទេ»។


លោកស្រីបាននិយាយនៅពេលទាក់ទងដោយសារព័ត៌មាន Bernama ថា ៖«យើងពិត​ជាចង់​បង្ហាញ​អ្នក​លោត​ទឹកវ័យក្មេង (ទៅកាន់ការប្រកួតធំៗ) ពីព្រោះប្រសិនបើមានតែមនុស្សចាស់ទៅ នោះ​ពួក​គេ​នឹង​មិនមានឱកាស (ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ)»។

លោកស្រី Mun Yee បានបន្ថែមថា ក្នុង​ចំណោម​ឈ្មោះ​អត្តពលិក​លោត​ទឹក​វ័យក្មេង​ដែលមាន​ទេព​កោស​ល្យ និងត្រូវបានដាក់បញ្ចូលគឺ កីឡាករ Enrique Maccartney Harold និងកីឡាករ Bertrand Rhodict ដែលអ្នកទាំងពីរមានវ័យ ១៨ឆ្នាំដូចគ្នា ដើម្បីតំណាងឱ្យប្រទេស។

នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅកីឡដ្ឋាន My Dinh Water Sports ទីក្រុងហាណូយ កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ អត្តពលិកកីឡាលោតទឹកម៉ាឡេស៊ី បាន​បន្តក្លាយ​ជាប្រទេស​ដែល​ខ្លាំង​នៅស៊ីហ្គេម ដោយបានក្លាយជាក្រុមជើងឯក រួមជាមួយនឹងមេដាយមាស ចំនួន ៨គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ១គ្រឿង។

យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួតព្រឹត្តិការណ៍កីឡាទាំង២នេះ គឺ​គ្រោង​នឹង​ធ្វើនៅពាក់កណ្ដាល ឆ្នាំ២០២៣ ពោលគឺការប្រកួតស៊ីហ្គេម ចាប់ផ្ដើមមុន រួច​ទើប​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម ចាប់ផ្ដើមជាក្រោយ បានសេចក្ដីថា រំលងពីគ្នារយៈពេល ១៧ថ្ងៃ។


ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

ប្រភព៖ cambodia 2023

Share.