នៅក្នុងកម្មវិធីដ៏ល្បីនិងពេញនិយមមួយរបស់ថៃ «ច្រៀងឆ្លងជញ្ជាំង (កំផែង)» ផ្សាយលើឆាណែលយូធូប Workpoint ថៃ តារាចម្រៀងលូកធុងថៃកញ្ញា Krate Rsiam ភ្ញាក់ដូចគេកន្ត្រាក់ពេលជញ្ជាំងលើកឡើងលើហើយបង្ហាញឲ្យឃើញមុខដៃគូច្រៀងរួមជាមួយកញ្ញា ការពិតគឺជាអ្នកប្រដាល់លំដាប់ Super Star ថៃលោក Bua Kao។
សូមចុចអាន៖ ឆ្ងាយតែកាយ៖ ចេន សាយចៃ ផ្ញើសំនៀងលួងលោមបំពេរអារម្មណ៍អ្នកគាំទ្រកម្ពុជា!


កុំថាឡើយតារាចម្រៀង Krate ដែលត្រូវលោក Bua Kao មកពញាក់អារម្មណ៍លាក់មុខច្រៀងគូជាមួយសូម្បីតែមិត្តសិល្បករដែលចូលរួមក្នុងកម្មវិធីនោះម្នាក់ៗហួសចិត្តស្ទើមិនជឿនឹងភ្នែកថាអ្នកប្រដាល់រូបនេះច្រៀងបានពីរោះខ្លាំងប្រៀបដូចជាតារាអាជីព។ប្រិយមិត្តកម្ពុជាប្រាកដជាស្គាល់តារាចម្រៀង Krate គួរសមព្រោះតារាចម្រៀងរូបនេះធ្លាប់មកច្រៀងនៅប្រទេសកម្ពុជា ខណ:អ្នកស្នេហាវិស័យកីឡាប្រដាល់គ្មានអ្នកណាមិនស្គាល់បុរសសាច់ដុំណែនហាប់ Bua Kao នោះឡើយ៕
ប្រភព៖ Workpoint