ការប្រកួតកីឡា អេឡិចត្រនិកជើងឯកពិភពលោក World Championship ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំបាន​ឈាន​ដល់​រដូវ​កាល​ទី៤ហើយ​ ដែល​កំពុងធ្វើ​ការ​ប្រកួត​នៅ​ទីក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ព្រឹត្តិការណ៍​ប្រកួត​កីឡាអេឡិចត្រនិកជើងឯកពិភពលោក M4 World Championship ឆ្នាំនេះមាន​ក្រុមកីឡាករ E-Sports ចំនួន​១៦ក្រុមមក​ពីប្រទេសផ្សេងៗ​ទូទាំ​ពិភព​លោក​ចូល​រួមដែលមានប្រាក់​រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារដែល​នឹង​ត្រូវ​បែង​ចែក​ទៅ​តាម​ចំណាត់ថ្នាក់។

ប្រាក់រង្វាន់ការប្រកួត M4 World Championship តាម​ចំណាត់​ថ្នាក់មានដូចខាងក្រោម៖

  • ចំណាត់ថ្នាក់លេខ១ ជើងឯក ទទួលបានពានមួយ និងប្រាក់រង្វាន់ ៣០០ ០០០ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ២ ជើងឯករង ទទួលបានប្រាក់រង្វាន់ ១២០ ០០០ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ៨០ ០០០ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ ៥៥ ០០០ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ៥ ដក់លេខ៦ ទទួលបានប្រាក់រង្វាន់ ៤០ ០០០ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ៧ ដក់លេខ៨ ទទួលបានប្រាក់រង្វាន់ ៣០ ០០០ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ៩ ដក់លេខ១២ ទទួលបានប្រាក់រង្វាន់ ១៥ ០០០ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ១៣ ដក់លេខ១៦ ទទួលបានប្រាក់រង្វាន់ ១០ ០០០ដុល្លារអាមេរិក

សម្រាប់ប្រាក់រង្វាន់សរុបព្រឹត្តិការណ៍​ប្រកួត​កីឡាអេឡិចត្រនិកជើងឯកពិភពលោក World Championship ទាំង៣រដូវកាលកន្លង​មក​៖

  • រដូវកាលទី១ M1 World Championship ប្រាក់រង្វាន់សរុបចំនួន២៥ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម
  • រដូវកាលទី២ M2 World Championship ប្រាក់រង្វាន់សរុបចំនួន៣០ម៉ឺនដុល្លារអាមេរិក មានចំនួន១២ក្រុមចូលរួម
  • រដូវកាលទី៣ M3 World Championship ប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក មានចំនួន១៦ក្រុមចូលរួម

ក្រុមចូលរួមប្រកួត M4 World Championship

គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍អន្តរជាតិជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី រៀបចំដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ Burn X Flash គឺជា​ក្រុមតំណាងឲ្យប្រទេស​កម្ពុជា​ទៅ​ចូល​រួម៕

Share.