នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់សូលទីឡូអង្គរ បានប្រកាសជ្រើសរើសយុវជនថ្នាលអាយុក្រោម១៥ឆ្នាំ (U15) ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នានានៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។

សម្រាប់ការធ្វើតេស្តសមត្ថភាពយុវជនអាយុក្រោម១៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ខាងមុខនេះ លើទីលានបាល់ទាត់ Palm Container ខេត្តសៀមរាប **បញ្ជាក់ (ការធ្វើតេស្ដនេះគឺជ្រើសរើសតែប្អូនៗដែលរស់នៅក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ)

ប្អូនៗដែលមានចំណាប់អារម្មណ៍ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
– យុវជនត្រូវកើតឆ្នាំ ២០០៩, ២០១០
– ត្រូវភ្ជាប់មកជាមួយ សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ
– ត្រូវភ្ជាប់មកជាមួយនឹងកាតចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩
ពេលវេលា និងទីតាំងតេស្ដ៖
– ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១០:៣០នាទីព្រឹក
– ទីតាំង តារាងបាល់ទាត់ Palm Container៕

Share.