ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយកាលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ ក្រុមជម្រើសជាតិថៃ បានយកឈ្នះលើក្រុមបាល់ទាត់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្នុងជើងទី២ នៅកីឡដ្ឋាន Thammasat ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ និងក្រុមបាល់ទាត់ក្រុមជម្រើសជាតិវៀតណាម បានបន្តយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន My Dinh ប្រទេសវៀតណាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។


លទ្ធផលនេះបានជួយឲ្យក្រុមជម្រើសជាតិថៃ និងវៀតណាម ឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ខណៈប្រវត្តនៃការជួបគ្នា ៦លើកកន្លងទៅក្រុមជម្រើសជាតិថៃ បានយកឈ្នះ ក្រុមជម្រើសជាតិវៀតណាម បានតែ ២ដងតែប៉ុណ្ណោះ ចំណែកឯក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះ តែមួយប្រកួតក្តី ប៉ុន្តែក្រុមទាំងពី បានស្នើគ្នារហូតដល់៣ប្រកួត ក្នុងព្រឹត្តការណ៏ពានរង្វាន់ ៣ផ្សេងគ្នា។

ប្រវត្តជួបគ្នា ៦លើកចុងក្រោយ៖
• ឆ្នាំ២០១៥ វៀតណាម ០-៣ ថៃ FIFA World Cup
• ឆ្នាំ២០១៩ វៀតណាម ១-០ ថៃ King Cup
• ឆ្នាំ២០១៩ វៀតណាម ០-០ ថៃ FIFA World Cup
• ឆ្នាំ២០១៩ វៀតណាម ០-០ ថៃ FIFA World Cup
• ឆ្នាំ២០២១ វៀតណាម ០-២ ថៃ AFF Championship
• ឆ្នាំ២០២១ វៀតណាម ០-០ ថៃ AFF Championship

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុមជម្រើសជាតិថៃ នឹងត្រូវជួបវៀតណាម ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងពីរជើង ក្នុងនោះដោយជើងទីមួយ គឺធ្វើឡើងនៅទឹកដីប្រទេសវៀតណាម នៅកីឡដ្ឋាន My Dinh ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បន្ទាប់មកការប្រកួតជើងទីពីរ នឹងរៀបចំ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Thammasat ប្រទេសថៃ៕

រូបភាព៖ AFF Mitsubishi Electric Cup 2022
Share.