ក្លិបបាល់ទាត់វិសាខា សម្រេចបន្តកិច្ចសន្យាជូនខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez រហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីខ្សែ​ការ​ពារ​រូបនេះ បាន​ព្យា​បាល​របួស​ជា​សះ​ស្បើយ ១០០% ដើម្បីត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ នារដូវកាលថ្មី ឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ឲ្យដឹងថាខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez បាន​មក​ដល់​កម្ពុជា​ដំបូង​នៅ​ឆ្នាំ២០១៩ ដោយចូលរួមជាមួយក្រសួងការពារជាតិ មុននឹងផ្ទេរទៅកាន់ក្លិបបាល់ទាត់វិសាខា នៅឆ្នាំ២០២០។

Faeez បច្ចុប្បន្នមានវ័យ២៩ឆ្នាំ បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងនៅប្រទេសកំណើតរបស់គាត់ (អាហ្រ្វិកខាងត្បូង) ជាមួយក្លិប Milano United, Tshakhuma Tsha Madzivhandila ដែល​ស្ថិត​នៅលីគ​លំដាប់​ទី២។ លុះដល់ឆ្នាំ២០១៩ Mohammed Faeez Khan បានផ្លាស់​ទៅ​ចូល​រួម​ជាមួយ​ក្រុម​នៅលីគទី៤ របស់ប្រទេសថៃ Phatthalung FC មុនផ្លាស់មកកាន់ក្រសួងការពារជាតិ នៅ​ឆ្នាំ​ដដែល៕

Share.