បន្ទាប់ពីប្រកួតវគ្គជម្រុះក្នុងពូល និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup 2022 រួមមកក៏បានរកឃើញ​ក្រុមដែល​ត្រូវ​ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមជម្រើសជាតិថៃ ក្រុមជម្រើសជាតិវៀតណាម។

តែ​​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុមទាំងពីរគឺវៀតណាម ជាក្រុមតែ​មួយ​គត់​ដែល​ឆ្លងកាត់ ៦ប្រកួត គ្នាន​ក្រុម​ណា​ស៊ុត​ចូល​ទីខ្លួន​សម្បី១គ្រាប់ និងស៊ុតចូល​គូប្រកួតបាន ១៤គ្រាប់។

វគ្គជម្រុះក្នុងពូល៖

  • ប្រកួតទី១ ឈ្នះឡាវក្នុងលទ្ធផល ៦-០
  • ប្រកួតទី២ ឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០
  • ប្រកួតទី៣ ស្មើជាមួយសិង្ហបុរី ០-០
  • ប្រកួតទី៤ ឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖

  • ប្រកួតជើងទី១ ស្មើជាមួយឥណ្ឌូណេស៊ី ០-០
  • ប្រកួតជើងទី២ ឈ្នះឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-០

ខណ:ការប្រកួតផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ​វៀតណាម នឹងជួបក្រុមថៃ ដោយក្រុម​ទាំងពីរនឹងប្រកួតពីរជើងដោយ​ជើងទីមួយ​នៅ​ទឹកដី​វៀតណាម នៅកីឡដ្ឋាន My Dinh ថ្ងៃទី១៣ ខែមករា និងជើងទីពីរនៅទឹកដីថៃ ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Thammasat។ នេះជាលើកទី៤ ហើយ​ដែល​ក្រុម​ជម្រើសជាតិវៀតណាម បាន​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ​ ដោយ​៣ លើកកន្លង​មក ឈ្នះ២ ចាញ់១៕

Share.