ក្លិបបាល់ទាត់វិសាខា ចុះកិច្ចសន្យាផ្លូវការជាមួយលោក Daryl Martin Willard ជាគ្រូជំនួយរបស់ក្រុមធំ និងជាអ្នកគ្រប់គ្រងក្រុមយុវជនថ្នាល បន្ទាប់ពីប្រកាសតែងតាំងលោក Simon McMenemy ជនជាតិស្កុតឡេន វ័យ៤៥ឆ្នាំ ជាគ្រូបង្វឹកថ្មីរួចមក។

ការប្រកាសតែងតាំង លោក Daryl Martin Willard លោក Simon McMenemy គឺដើម្បីត្រៀមសម្រាប់ពានរង្វាន់នានាក្នុងឆ្នាំ ២០២៣ ដូចជា Cambodian League Cup និង Cambodian Premier League ជាពិសេសគឺត្រូវការពារតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន។


សម្រាប់ចំណាត់ថ្នាក់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២២ ក្រុមបាល់ទាត់វិសាខា ទទួលបានចំណាត់ថ្នាក់ជើងឯករងមាន ៥២ពិន្ទុ ខណ:ភ្នំពេញក្រោនទទួលបានជើងឯក មាន ៥២ពិន្ទុ លេខ៣ ព្រះខ័នរាជស្វាយរៀង ៤៩ពិន្ទុ លេខ៤ បឹងកេត ៣៩ពិន្ទុ លេខ៥ ណាហ្គាវើល ២៩ពិន្ទុ លេខ៦ Tiffy Army FC ២៣ពិន្ទុ លេខ៧ អង្គរថាយហ្គឺរ ២១ពិន្ទុ លេខ៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.