ក្លិបបាល់ទាត់ Atalanta របស់លោក Gian Piero Gasperini បានយកឈ្នះ Salernitana ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៨-២ នៅកីឡដ្ឋាន Gewiss Stadium កាលពីរាត្រីថ្ងៃទី១៥ ឈានចូលព្រឹកថ្ងៃទី១៦ ខែមករា នៃក្របខណ្ឌ Serie A លីគកំពូលអ៊ីតាលី សប្តាហ៍ទី១៨។

ក្នុងនោះតារា World Cup អ្នកចាំទីដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិម៉ិកស៊ិក Guillermo Ochoa បច្ចុប្បន្នប្រកបអាជីពនៅក្លិបបាល់ទាត់ Salernitana របូត៨គ្រាប់ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់គេ ក្នុងនាមជាអ្នកចាំទី។

ទស្សនាវីដេអូហាយឡាយ Atalanta លត់ Salernitana ក្នុងលទ្ធផល ៨-២៖

អ្នកចាំទីដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិម៉ិកស៊ិក Guillermo Ochoa

បច្ចុប្បន្នក្លិបបាល់ទាត់ Atalanta ស្ថិតនៅលេខរៀងទី៦ ប្រចាំក្របខណ្ឌ Serie A នៃលីគកំពូលអ៊ីតាលី ក្រោយឆ្លងកាត់១៨ប្រកួត ឈ្នះ១០ ស្មើ៤ និងចាញ់៤ មាន៣៤ពិន្ទុ ខណ: Salernitana ស្ថិតនៅលេខ១៦ មានតែ១៨ពិន្ទុប៉ុណ្ណោះ៕

Share.