ក្លិបបាល់ទាត់ម្ចាសជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ៤សម័យកាល បឹងកេត នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសនាំចូលកីឡាករ កាន់ ពិសាស ដើម្បីចូលរួមជាមួយក្លិបត្រៀមរដូវកាលថ្មី ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីកីឡាកររូបនេះប្រកាសចែកផ្លូវជាមួយក្រុម Tiffy Army FC កាលពីពេលថ្មីៗ។
កីឡាករ កាន់ ពិសាល នឹងពាក់អាវលេខ៦៦ ជាមួយក្រុមថ្មី ដែលមានមូលដ្ឋានលើទឹកដីច្បារអំពៅ ស្របពេលដែលរូបគេទំនងនឹងចូលជំនួសកៅអីកីឡាករ សើត រ៉ស៊ីប ដែលចេញទីបឹងកេត ទៅចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីពេលថ្មីៗ។