ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បានក្លាយជាម្ចាស់ជើងឯកនៃ AFF Mitsubishi Electric Cup ២០២២ ក្រោយយកឈ្នះវៀតណាម ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Thammasat នារាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ខណ:ជើងទី១ ស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង (ថៃឈ្នះ ៣-២)។

ក្រោយឈ្នះវៀតណាម ធ្វើឲ្យក្រុមជម្រើសជាតិថៃ ក្លាយជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៧លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ រីឯក្រុមឥណ្ឌូណេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រសរុប៦លើក តែបរាជ័យរហូត។

ខណ:ខ្សែប្រយុទ្ធ Teerasil Dangda និង Nguyễn Tiến Linh ជាប់ឈ្មោះក្នុងបញ្ជី Top Scorers ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 សរុប៦គ្រាប់ ដូចគ្នា។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ហើយក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តងចាប់ពីឆ្នាំ២០០៧មក និងចុងក្រោយចាប់ពីឆ្នាំ២០២២តទៅ ប្រើឈ្មោះជា AFF Mitsubishi Electric Cup វិញម្តង។

ម្ចាស់ជើងឯក AFF Championship តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២២៖
១៩៩៦ ថៃ
១៩៩៨ សិង្ហបុរី
២០០០ ថៃ

២០០២ ថៃ
២០០៤ សិង្ហបុរី
២០០៧ សិង្ហបុរី
២០០៨ វៀតណាម
២០១០ ម៉ាឡេស៊ី
២០១២ សិង្ហបុរី
២០១៤ ថៃ
២០១៦ ថៃ
២០១៨ វៀតណាម
២០២០ ថៃ
២០២២ ថៃ៕




Share.