ការប្រកួត M Series World Championship ដែលអ្នកទាំងអស់គ្នា​បាន​ស្គាល់ថា​ជា​ការប្រកួត​កីឡាអេឡិចត្រូនិកកម្រិតពិភពលោកទើបបានបញ្ចប់សម្រាប់រដូវកាលទី៤ ដែលជាព្រឹត្តិការណ៍​រៀបចំ​ដោយ Moonton ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

ខណ:ព្រឹត្តិការណ៍ M5 World Championship 2023 នឹងធ្វើឡើង​នៅប្រទេស​ហ្វីលីពីន​ជាលើក​ដំបូង។ ដូចអ្នកទាំងអស់គ្នាដឹងហើយថាហ្វីលីពីនគឺ​ជា​ប្រទេសដែលមានក្រុម​ខ្លាំងជាងគេនៅក្នុងតំបន់ ហើយ​សម្រាប់​រដូវកាលឆ្នាំ២០២៣នេះ​ នឹងដល់ពេល​ដែល​ត្រូវ​ការពារ​តំណែងជើងឯក​នៅក្នុង​ប្រទេស​របស់​ខ្លួនម្ដង។

ប្រទេសដែល​បាន​រៀបចំ​ព្រឹត្តិការណ៍ M Series World Championship កន្លងមក៖

  • លើកទី១ M1 World Championship 2019 នៅប្រទេសម៉ាឡេស៊ី ក្រុម EVOS Legends (ឥណ្ឌូណេស៊ី) ជើងឯក
  • លើកទី២ M2 World Championship 2020 នៅប្រទេសសិង្ហបុរី ក្រុម Bren E-Sports (ហ្វីលីពីន) ជើងឯក
  • លើកទី៣ M3 World Championship 2021នៅប្រទេសសិង្ហបុរី ក្រុម Blacklist International (ហ្វីលីពីន) ជើងឯក
  • លើកទី៤ M4 World Championship 2022នៅប្រទេសឥណ្ឌូណេស៊ី ក្រុម ECHO (ហ្វីលីពីន) ជើងឯក

គួរបញ្ជាក់ថា ការប្រកួតកម្មវិធី M4 World Championship នៅប្រទេសឥណ្ឌូណេស៊ី ដែល​ក្រុម Echo Philippine គ្រងជើងឯកបន្ទាប់ពីបាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ក្រុម Black list International ហ្វីលីពីន នៅ​វគ្គផ្ដាច់​ព្រ័ត្រដោយ​មិនឲ្យ​តដៃ​រួច​ក្នុង​លទ្ធផល ៤-០ (ប្រកួត៧ហ្គេម) ទទួល​បាន​ប្រាក់​រង្វាន់៣០ម៉ឺនដុល្លារ៕

Share.