នៅក្នុងពិធីបិទពានរង្វាន់ បាល់ទាត់ប្រចាំតំបនអាស៊ាន AFF Mitsubishi Electric Cup ២០២២ ថ្មីៗនេះ នៅប្រទេសថៃ គេឃើញវត្តមានរបស់លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏បានអញ្ជើញចូលរួមប្រគល់ពានរង្វាន់ដល់ក្រុមជ័យលាភី។
ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់សារព័ត៌មានត្រយង ថា៖«លោក Gianni Infantino គាត់បានរំលឹកដល់ប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសក្រុមលេចធ្លោ ដូចជា ថៃ វៀតណាម ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីដណ្តើមកៅអីឡើងទៅលេងពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ដែលធ្វើឡើងនៅសហម្ចាស់ផ្ទះ អាមេរិក កាណាដា និងម៉ិចស៊ីកូ»។
Annnnnnd 𝘴𝘵𝘪𝘭𝘭 𝗞𝗶𝗻𝗴𝘀 𝗼𝗳 𝗔𝗦𝗘𝗔𝗡 👑 🇹🇭
— AFF Mitsubishi Electric Cup (@affmecup) January 16, 2023
🏆 CHAMP7ONS 🏆#AFFMitsubishiElectricCup2022 | #BeTheGameChanger pic.twitter.com/HtsYHxJl4t
ប្រទេសក្នុងតំបន់អាស៊ាន មានតែឥណ្ឌូណេស៊ី ប៉ុណ្ណោះ ដែលធ្លាប់ឈានជើងទៅប្រកួត World Cup តាំងពីឆ្នាំ ១៩៣៨ ចំនួន១លើក ប៉ុន្តែកាលនោះមានឱកាសទៅប្រកួតក្នុងនាមជាប្រទេសក្រោមអាណានិគមរបស់ហុល្លង់ (Dutch East Indies)។
នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ប្រធាន FIFA ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់បុរសដ៏ធំប្រចាំតំបន់អាស៊ាន នេះ ខណៈកាលពីឆ្នាំ២០២២ ថ្មីៗនេះលោកបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្រោយមានករណីរត់ជាន់គ្នានៅកីឡដ្ឋាន Stadion Kanjuruhan ក្នុងទីក្រុង Malang អំឡុងពេលប្រកួតរវាងក្នុងពានរង្វាន់ Liga 1 របស់ឥណ្ឌូណេស៊ី រវាងក្រុមម្ចាស់ផ្ទះArema FC ទល់នឹង Persebaya Surabaya រហូតសម្លាប់មនុស្សដល់ទៅ១៧៤នាក់និងអ្នករបួសរហូតដល់៣២៣នាក់ ក្រោយការរត់ជាន់គ្នា និងមានការបង្រ្កាប។
គួរឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានក្លាយជាម្ចាស់ជើងឯកនៃ AFF Mitsubishi Electric Cup ២០២២ ក្រោយយកឈ្នះវៀតណាម នៅជើងទី២ ក្នុងលទ្ធផល ១-០ លើទីលានកីឡដ្ឋាន Thammasat ប្រទេសថៃ នារាត្រីថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ ខណ:កាលពីជើងទី១ នៅទីក្រុងហាណូយ ក្រុមទាំង២បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២។ ដូច្នេះសរុបទាំង២ ជើង ថៃឈ្នះវៀតណាម ៣-២៕