ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុមជម្រើសជាតិ​ថៃ​បាន​ក្លាយ​ជា​ជើង​ឯក​លើក​ទី៧ ​ច្រើន​ជាង​គេប្រចាំតំបន់អាស៊ាន ក្រោយយកឈ្នះវៀតណាម។ បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​នេះ ថៃក៏ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​​គឺរហូត​ដល់១៩គ្រាប់ គេស៊ុតចូល៥គ្រាប់ ខណ:វៀតណាម​​រក​បាន​១៦គ្រាប់​ តែ​មាន​អ្នកស៊ុត​ចូល​ត្រឹម៣គ្រាប់ប៉ុណ្ណេះ។

ខណ:កីឡាករដែលទទួល​បាន​កាតក្រហ​មមាន៦នាក់ ក្នុងជំនួបទាំង២៦ប្រកួត​កន្លង​មក ខាងក្រោម​នេះ​ជា​កីឡាករ​ដែល​ទទួល​បាន​កាត​ក្រហមក្នុងពេល​ប្រកួត៖

១. កីឡាករ Nanda Kyaw របស់មីយ៉ាន់ម៉ា ពេលប្រកួតប៉ះសិង្ហបុរី

២. កីឡាករ Alinur Jufri របស់ប្រ៊ុយណេ ពេលប្រកួតប៉ះឥណ្ឌូណេស៊ី

៣. កីឡាករ Nguyen Van Toan និងកីឡាករ Azam Bin Azmi Murad វៀតណាម ពេលប្រកួតប៉ះម៉ាឡេស៊ី

៤. កីឡាករ Sanrawat Dechmitr របស់ថៃ ពេលប្រកួតប៉ះឥណ្ឌូណេស៊ី

៥. កីឡាករ Peeradol Chamrasamee របស់ថៃ ពេលប្រកួតប៉ះវៀតណាម វគ្គផ្ដាច់ព្រ័ត្រ

គូសបញ្ជាក់​ថា​ថៃ ក្លាយជាក្រុមឈ្នះ​ជើងឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះបានច្រើន ជាងគេ​រហូតដល់ទៅ៧លើក (១៩៩៦,២០០០,២០០២,២០១៤,​២០១៦,២០២០,​២០២២) ហើយ​សិង្ហបុរី ឈ្នះបាន៤លើក (១៩៩៨,២០០៤,២០០៧,២០១២) វៀតណាម ឈ្នះ២លើក (២០០៨,២០១៨) និងម៉ាឡេស៊ី ឈ្នះបាន១លើក (២០១០)។ រីឯក្រុមឥណ្ឌូណេស៊ី ឡើង​វគ្គផ្ដាច់ព្រ័ត្រ​សរុប៦លើក តែបរាជ័យរហូត៕

Share.