ពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 បានរកឃើញក្រុមម្ចាស់ជើងឯកហើយ គឺក្រុមជម្រើសជាតិថៃ ក្រោយយកឈ្នះវៀតណាម ក្នុងលទ្ធផល ១-០ ទាត់​ចូល​ដោយ​ប្រធានក្រុមកីឡាករ Theerathon Bunmathan។ ខណ:ជើងទី១ ស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង (ថៃឈ្នះ ៣-២)។

ខណ:ទម្រង់លេង 4-4-2 ត្រូវបានគេប្រើច្រើនជាងគេរហូតដល់១៤លើក គិតទាំង២៦ប្រកួតទាំងអស់ នេះបើយោង​តាម​ការ​បញ្ជាក់របស់គេហទំព័រ AFF Mitsubishi Electric Cup មានដូចជា៖ ថៃ ៣លើក, ហ្វីលីពីន ៤លើក, ប្រ៊ុយណេ ៤លើក ឡាវ ២លើក និងឥណ្ឌូណេស៊ី ១លើក។


ខាងក្រោមនេះគឺជាទម្រង់លេងដែលក្រុមទាំង១០នៅតំបន់អាស៊ានប្រើប្រាស់ក្នុងការប្រកួតពាន AFF Mitsubishi Electric Cup 2022 ទាំង២៦ប្រកួត៖

ក្រុមឈ្នះ​ជើងឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២៖

  • ថៃ ឈ្នះបាន៧លើក៖ ឆ្នាំ១៩៩៦,២០០០,២០០២,២០១៤,២០១៦,២០២០,២០២២
  • សិង្ហបុរី ឈ្នះបាន៤លើក៖ ឆ្នាំ១៩៩៨,២០០៤,២០០៧,២០១២
  • វៀតណាម ឈ្នះបាន២លើក៖ ឆ្នាំ២០០៨,២០១៨
  • ម៉ាឡេស៊ី ឈ្នះបាន១លើក៖ ឆ្នាំ២០១០
  • ចំណែកក្រុមឥណ្ឌូណេស៊ី ឡើង​វគ្គផ្ដាច់ព្រ័ត្រ​សរុប៦លើក តែបរាជ័យរហូត៕

Share.