នៅថ្ងៃទី១៨ ខែមករា​ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានចេញ សេចក្ដីប្រកាសស្ដីពីពេលវេលាបិទនៃការចុះឈ្មោះ សម្រាប់ការប្រកួតពានរង្វាន់ខេមបូឌាន លីគខាប់ រដូវកាលឆ្នាំ២០២៣-២០២៤។

រយៈពេលនៃការចុះឈ្មោះ ត្រូវបិទ ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ សម្រាប់កីឡាករនៅក្នុងស្រុក
  • ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ សម្រាប់កីឡាករ បរទេសនៅក្រៅស្រុក

កាលបរិច្ឆេទសម្រាប់ការប្រកួតរដូវកាល ២០២៣-២០២៤៖

  • ពានរង្វាន់ខេមបូឌាន លីគខាប់ ចាប់ផ្តើមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣
  • ពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់ ចាប់ផ្តើមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣
  • ពានរង្វាន់ខេមបូឌានព្រីមៀរលីគ នឹងធ្វើការចាប់ផ្ដើមចាប់ពីថ្ងៃទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣
  • ពានរង្វាន់ខេមបូឌានលីគ ២ នឹងធ្វើការចាប់ផ្ដើមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣

គួរបញ្ជាក់ថា ការរៀបចំការប្រកួតពានរង្វាន់ខេមបូឌាន លីគខាប់ នឹងចាប់​ផ្តើម​មុន​ពេល​ព្រឹត្តិការណ៏​កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ទី១២ (12th ASEAN Para Games) ត្រូវបានបញ្ចប់៕

Share.