ក្រុមជម្រើសជាតិថៃ បាន​គ្រងជើងឯកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ហើយក៏ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​​គឺរហូត​ដល់១៩គ្រាប់ ខណ:វៀតណាម​​រក​បាន​១៦គ្រាប់​ តែ​មាន​អ្នកស៊ុត​ចូល​ក្នុងចំណោមក្រុម​សរុប​ទាំង​១០​ ប្រកួត​គ្នា​​បាន​២៦​ប្រកួត។

ខណ:មាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​មក​ចំនួន​៩០គ្រាប់ មាន​ប្រទេស​ចំនួន​៥​រក​គ្រាប់​ទាត់​បាល់​បញ្ជូល​ទីគូ​ប្រកួត​​ចាប់​ពី​១០គ្រាប់​ឡើង​ទៅ ដោយ​ក្នុង​នោះ​មាន​កម្ពុជា។ សម្រាប់តំណែង Top Scorers ឆ្នាំនេះគឺខ្សែប្រយុទ្ធ Teerasil Dangda ថៃ និង Nguyễn Tiến Linh វៀតណាម ក្នុងនាមជាកីឡាករ ស៊ុតបញ្ចូលទីច្រើនជាងគេ សរុប៦គ្រាប់ ដូចគ្នា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ Top Scorers ចាប់តាំងពីឆ្នាំដំបូងដល់បច្ចុប្បន្ន៖

  • ឆ្នាំ១៩៩៦ កីឡាករ Natipong Sritong-In ថៃ រកបាន៧គ្រាប់
  • ឆ្នាំ១៩៩៨ កីឡាករ Myo Hlaing Win មីយ៉ាន់ម៉ា រកបាន៤គ្រាប់
  • ឆ្នាំ២០០០ កីឡាករ Gendut Doni Christiawan ឥណ្ឌូណេស៊ី និងកីឡាករ Worrawoot Srimaka ថៃ រកបាន៥គ្រាប់
  • ឆ្នាំ២០០២ កីឡាករ Bambang Pamungkas ឥណ្ឌូណេស៊ី រកបាន៨គ្រាប់
  • ឆ្នាំ២០០៤ កីឡាករ Ilham Jaya Kesuma ឥណ្ឌូណេស៊ី រកបាន ៧គ្រាប់
  • ឆ្នាំ២០០៧ កីឡាករ Noh Alam Shah សិង្ហបុរី រកបាន១០គ្រាប់
  • ឆ្នាំ២០០៨ កីឡាករ Budi Sudarsono ឥណ្ឌូណេស៊ី, កីឡាករ Agu Casmir សិង្ហបុរី, កីឡាករ Teerasil Dangda ថៃ រកបាន៤គ្រាប់
  • ឆ្នាំ២០១០ កីឡាករ Safee Sali ម៉ាឡេស៊ី រកបាន៥គ្រាប់
  • ឆ្នាំ២០១២ កីឡាករ Teerasil Dangda ថៃ រកបាន៥គ្រាប់
  • ឆ្នាំ២០១៤ កីឡាករ Safiq Rahim ម៉ាឡេស៊ី រកបាន៦គ្រាប់
  • ឆ្នាំ២០១៦ កីឡាករ Teerasil Dangda ថៃ រកបាន៦គ្រាប់
  • ឆ្នាំ២០១៨ កីឡាករ Adisak Kraisorn ថៃ រកបាន៨គ្រាប់
  • ឆ្នាំ២០២០ កីឡាករ Safawi Rasid ម៉ាឡេស៊ី, Philippinesកីឡាករ Bienvenido Marañón, កីឡាករ Chanathip Songkrasin និងកីឡាករ Teerasil Dangda ថៃ រកបាន៤គ្រាប់
  • ឆ្នាំ២០២២ កីឡាករ Teerasil Dangda ថៃ និងកីឡាករ Nguyễn Tiến Linh វៀតណាម រកបាន៦គ្រាប់

ឆ្លងកាត់១៤រដូវកាលមកនេះ ខ្សែប្រយុទ្ធ Teerasil Dangda របស់​ក្រុមជម្រើសជាតិ​ថៃ គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​ក្នុង​បញ្ជីឈ្មោះ Top Scorers ច្រើនជាងគេ​រហូត​ដល់ ៥លើកគឺនៅឆ្នាំ២០០៨, ២០១២, ២០១៦, ២០២០ និងឆ្នាំ២០២២។


គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ហើយក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តងចាប់ពីឆ្នាំ២០០៧មក និងចុងក្រោយចាប់ពីឆ្នាំ២០២២តទៅ ប្រើឈ្មោះជា AFF Mitsubishi Electric Cup វិញម្តង៕

Share.