នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសនាំចូលកីឡាករ Elsayed Mahmoud ខ្សែការពារជនជាតិអេហ្ស៊ីប ក្រោយចាកចេញពីអាយ អេស ​អាយដង្កោសែនជ័យ ត្រៀមចូលរួមពានរង្វាន់ Cambodian League Cup 2023។

ខ្សែការពារសញ្ជាតិអេហ្ស៊ីប ខាងលើធ្លាប់ប្រកបអាជីពនៅក្លិបក្នុងតំបន់មជ្ឍឹមបូព៌ា, ក្នុងនោះរូបគេធ្លាប់ប្រឡូកជាមួយក្លិប El Mostakbal នៃលីគទី២ ប្រទេសអេហ្ស៊ីប, មុនផ្លាស់ទៅចូលរួមជាមួយ Foakaidhoo, TC Sports Club, Green Streets នៃលីគកំពូលប្រទេសម៉ាល់ឌីវ, និងក្លិប Uttar Baridhara នៃលីគកំពូលប្រទេសបង់ក្លាដែល មុនចូលរួមជាមួយ Tiffy Army FC ដើមឆ្នាំ ២០២២ និង អាយ អេស ​អាយដង្កោសែនជ័យ។

ក្រៅពីនេះក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក៏បាននាំចូលអ្នកចាំទី​ ជា​ វណ្ណសាក់ និង ធី​ លៀង ព្រមទាំងបានចែកផ្លូវជាមួយកីឡាករ THIAGO FERNANDES, DAVID JULIEN WILLIAM KOUM, ​ MOTOHIRO KANESHIRO, លី​ ម៉ូស្លីម​, សួង ដាវិត, មាស សុធារ៉ូ, ហ៊ត​ ឈិនជិន​, ទឹម​ សុវិសុទ្ធ​។

ខណ:កីឡាករចប់កិច្ចសន្យាខ្ចីជើងមានដូចជា៖ ថា ច័ន្ទឬទ្ធី, លីម​ អារុណ​, អ៉ឹម​ សំអូន​, សុខ​ បញ្ញ៉ា​ និង រ៉េត​ កត្តាមី​ជាពិសេសគឺ អគ្គលេខាធិការក្លិបលោក FLORIAN LUCHO BAUDRIT និងគ្រូបង្វឹកលោក Manuel RETAMERO FRAILE​៕

Share.