គិត​ត្រឹម​ពេល​នេះ​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ក្រូអាត ជា​ក្រុម​បន្ទាប់​ចេញ​ពី​ពូល D ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA UERO 2020 ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ ស្រប​ពេល​ក្រុម​សាធារណរដ្ឋ​ឆែក នៅ​មិន​ទាន់​អស់​ឱកាស​នៅ​ឡើយ​នោះ​ទេ ដោយ​រង់ចាំ​អ៊ុត​មើល​ពិន្ទុ​របស់​ខ្លួន​បើ​ធៀប​នឹង​ពូល​ផ្សេងៗ ក្នុង​កៅអី​ចំណាត់ថ្នាក់​លេខ៣​ល្អ។ ​

គិត​ត្រឹម​ពេល​នេះ​ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ទាប់​មាន៖
ពូល A៖ អ៊ីតាលី,វែល
ពូល B៖ បែលហ្សិក,​ដាណឺម៉ាក
ពូល C៖ ហុល្លង់,អូទ្រីស
ពូល D៖ អង់គ្លេស,​ក្រូអាត

ចំណែក​ក្រុម​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ល្អ​​បណ្ដោះអាសន្ន​មាន​២​ក្រុម​ហើយ រួម​មាន​ស្វីស និង​ឆែក។

សម្រាប់​ប្រកួត​បន្ទាប់​ បិទ​ពូល E និង F នេះ​មាន៖
-ស៊ុយអែត ប៉ះ ប៉ូឡូញ ម៉ោង​១១​យប់
-ស្លូវ៉ាគី ប៉ះ អេស្ប៉ាញ ម៉ោង​១១យប់
-ព័រទុយហ្គាល់ ប៉ះ បារាំង ម៉ោង​២យប់
-អាល្លឺម៉ង់ ប៉ះ ហុងគ្រី ម៉ោង​២យប់

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​ទាំង​អស់​ចម្រាញ់​យក​១៦ក្រុម​ចុងក្រោយ​ឡើង​ទៅ​វគ្គ​បន្ត ហើយ​ប្រកួត​គ្នា​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.