ក្លិបបាល់ទាត់ Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Antonio Conte បន្តចាញ់២សប្តាហ៍ជាប់គ្នានៅក្របខណ្ឌកំពូលអង់គ្លេស Premier League រដូវកាល ២០២២/២៣ ក្រោយរងបរាជ័យក្រោមថ្វីជើង Man City ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃទី១៩ ឈានចូលព្រឹកថ្ងៃទី២០ ខែមករា ម៉ោងនៅកម្ពុជា។

Tottenham Hotspur ធ្វើបានយ៉ាងល្អនៅតង់ទី១ ដោយនាំមុខ Man City របស់លោក Pep Guardiola ក្នុងលទ្ធផល ២-០ ស៊ុតដោយ Dejan Kulusevski នៅនាទី៤៤’ និង Emerson Royal នៅនាទី៤៥+២។

ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរក្រោយសម្រាក១៥នាទី ពោលគឺឈានដល់តង់ទី២ Man City ចាប់ផ្តើមស៊ុតវាយបកវិញរហូតដល់៤គ្រាប់ យកឈ្នះ Spurs ក្នុងលទ្ធផល ៤-២ ស៊ុតដោយ Julian Alvarez នៅនាទី៥១’, Erling Haaland នៅនាទី៥៣’ និង Riyad Mahrez នៅនាទី ៦៣’,៩០’។

ក្រោយចប់ការប្រកួតមេឃខៀវ Man City ឡើងទៅឈរលេខ២ នៃតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន Premier League គិតត្រឹមសប្តាហ៍ទី១៩ ដោយមាន៤២ពិន្ទុក្នុងដៃ ខណ: Spurs ឈរលេខ៥ ជាមួយ៣៣ពិន្ទុ រីឯកាំភ្លើងធំ Arsenal បន្តឈរកំពូលតារាងជាមួយ៤៧ពិន្ទុ ពីការលេខត្រឹមតែ១៨ប្រកួតប៉ុណ្ណោះ៕

ខាង​ក្រោម​ជា​វីដេអូ​ហាយ​ឡាយ​ Man City វាយបកយកឈ្នះ Spurs ៤-២៖

https://youtu.be/EbxrP1Mohq8
Share.